លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួសុខទុក្ខ និងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភ ជូនដល់លោកតា ហាច ហាន អាយុ៦៨ឆ្នាំ ដែលមានជីវភាពខ្វះខាតរស់នៅក្រុងច្បារមន
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នានៅវេលាម៉ោង ១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកមបង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតជួបកាលំបាក គឺលោកតាមានឈ្មោះ ហាច ហាន អាយុ៦៨ឆ្នាំ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជាទឹកចិត្តប្រកបដោយគុណធម៏លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកនូវថវិកានិងសម្ភារៈដែលជាគ្រឿងឧបភោកបរិភោគមានដូចជា៖ថវិកា២០០,០០០រៀល និងអង្ករ ២បាវ,ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៉ីអ៉ីវ ២យួរ, ត្រីខ ២យួរនិងទឹកប្រទាលកន្ទុយក្រពើ១យួរ។ឆ្លៀយក្នុងនោះផងដែរ លោកមេបញ្ជាការ បានឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀលជូនដល់ប្រជាការពារភូមិ ដែលសរុបជាទឹកប្រាក់ចំនួន៧០០,០០០រៀលផងដែរ។ដោយក្តីរំភើបលោកតាក៏បានគោរពជូនពរដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារបុត្រា បុត្រី ព្រមទាំងក្រុមកាងារ សូមឲ្យមានសុខភាពល្អ ជោកជ័យក្នុងការងារ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកផងដែរថា ក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ លោកតែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសមរម្យ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕



