លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីចែកនូវឯកសណ្ឋានប្រតិបត្តិការកាត់ចំនួន៨៤កំផ្លេរ ដល់នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញ និងគោលការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមដឹកនាំយ៉ាងមុឺងម៉ាត់និងយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ចែកនូវឯកសណ្ធានប្រតិបត្តិការកាត់ចំនួន៨៤កំផ្លេរ ដល់នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង កងអនុសេនាធំចល័តផងដែរ។
ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័តទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងទាំងអស់៕



