លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែតុលា ទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំរួមមាន: ១.ផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែតុលា ទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២៦។២.ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលប្រជុំតេជោសន្តិភាព និងអគារសិក្សាតេជោសន្តិភាព និង ៣.ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ របស់ក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត ក្នុងពិធីពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងពិធីបុណ្យកឋិន នៅវត្តស្រះឃ្លាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុមន្ទីរ លោកនាយការិយាល័យ រងការិយាល័យ និងជំនួយការ លោកមេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងលោកមេបញ្ជាការ កងអនុសេនាធំចល័តផងដែរ៕


