លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា រួមជាមួយសមាជិកាកិត្តិយស សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញទស្សនកិច្ចសិក្សានិងស្វែងយល់អំពីចង្វាក់ផលិតកម្ម នៅរោងចក្រផលិតភេសជ្ជៈ Yoe’s

(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានដឹកនាំលោកជំទាវ លោកស្រី ជាសមាជិកាកិត្តិយស សមាជិកាសមាគមនារីក្រសួងព័ត៌មាន ចំនួន៥០រូប អញ្ជើញទៅទស្សនកិច្ចសិក្សា និងស្វែងយល់អំពីចង្វាក់ផលិតកម្ម នៅរោងចក្រផលិតភេសជ្ជៈ Yoe’s ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៦នេះ រោងចក្រភេសជ្ជៈ Yoe’s មានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាង ២០ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះមានបុគ្គលិកប្រមាណ ៥០០នាក់ ដែលកំពុងបម្រើការងារដែលសុទ្ធសឹងជាជនជាតិខ្មែរទាំងអស់៕