«របត់ថ្មីនៃអង្ករខ្មែរ៖ ការនាំចេញទៅហ្វីលីពីនហក់ឡើងយ៉ាងគំហុក ក្រោមយុទ្ធសាស្ត្រតភ្ជាប់វិស័យឯកជនផ្ទាល់»

ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន បាននិងកំពុងបង្ហាញពីកំណើនហក់ឡើងយ៉ាងគំហុក និងរហ័សជាទីបំផុត ដែលនេះគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រឹងមាំ និងឆ្លាតវៃរវាងប្រទេសទាំងពីរ។
យោងតាមប្រសាសន៍របស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថាការហក់ឡើងដ៏ឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីន គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន តាមរយៈការសម្របសម្រួលយ៉ាងសកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងទិញលក់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជោគជ័យនេះបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដោយជួយកម្ពុជាក្នុងការបើកទីផ្សារថ្មី បង្កើនចំណូល និងលើកស្ទួយជីវភាពកសិករខ្មែរ ស្របពេលដែលហ្វីលីពីនទទួលបានប្រភពផ្គត់ផ្គង់អង្ករដ៏គួរឱ្យជឿទុកចិត្តបាន ដើម្បីធានាសន្តិសុខស្បៀងជូនប្រជាជនរបស់ខ្លួន។”