មន្ទីរពេទ្យព្រះអង្គឌួងបើកវគ្គបណ្តុះបណ្តាលគិលានុបដ្ឋាក-ឆ្មបស្តីពី «ផែនការច្បាស់លាស់ កត់ត្រាត្រឹមត្រូវ ការថែទាំមានសុវត្ថិភាព»

ភ្នំពេញ៖ មន្ទីរពេទ្យព្រះអង្គឌួងបើកវគ្គបណ្តុះបណ្តាលគិលានុបដ្ឋាក-ឆ្មបស្តីពី «ផែនការច្បាស់លាស់ កត់ត្រាត្រឹមត្រូវ ការថែទាំមានសុវត្ថិភាព»នៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៦ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះដែរ លោក សាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាលនិងជានាយកមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងមានគោលបំណងសំខាន់ៗដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់គិលានុបដ្ឋាក-ឆ្មប ក្នុងការរៀបចំផែនការថែទាំអ្នក ជំងឺឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។លើកកម្ពស់គុណភាពនៃការកត់ត្រាព័ត៌មាន និងសកម្មភាពថែទាំអ្នកជំងឺ ឱ្យបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា។ពង្រឹងការអនុវត្តការថែទាំប្រកបដោយសុវត្ថិភាព ដោយផ្តោតលើការបង្ការ និងកាត់បន្ថយ ហានិភ័យចំពោះអ្នកជំងឺនិងលើកកម្ពស់ការទំនាក់ទំនង និងការងារជាក្រុម រវាងគិលានុបដ្ឋាក ឆ្មប វេជ្ជបណ្ឌិត និង បុគ្គលិកសុខាភិបាលពាក់ព័ន្ធ។
លោកនាយកមន្ទីរពេទ្យបានបន្តថាក្នុងការងារប្រចាំថ្ងៃ ការថែទាំដែលមានគុណភាព ត្រូវចាប់ផ្តើមពី ការ រៀបចំផែនការឱ្យបានច្បាស់លាស់ ការកត់ត្រាឱ្យបានត្រឹមត្រូវ និងការអនុវត្តការងារដោយ គោរពតាមស្តង់ដារ និងនីតិវិធី។
លោកនាយកមន្ទីរពេទ្យបានបញ្ជាក់ថា«ខ្ញុំសូមឱ្យយើងទាំងអស់គ្នាចងចាំថាផែនការច្បាស់លាស់ នាំឱ្យការងារមានទិសដៅកត់ត្រាត្រឹមត្រូវ នាំឱ្យការទំនាក់ទំនងមានប្រសិទ្ធភាពការថែទាំមានសុវត្ថិភាព នាំឱ្យអ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាព»។
លោករំពឹងថាបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់នឹងអាចរៀបចំផែនការថែទាំអ្នកជំងឺបានកាន់តែច្បាស់លាស់ និងមានអាទិភាព។ កត់ត្រាព័ត៌មានអ្នកជំងឺបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា។ អនុវត្តការថែទាំដោយផ្តោតលើសុវត្ថិភាព និងគុណភាព។បង្កើនប្រសិទ្ធភាពក្នុងការទំនាក់ទំនង និងការផ្ទេរព័ត៌មានក្នុងប្រពន្ធ័ សុខាភិបាលនិងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងនៅកន្លែងការងារ។
លោកសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិកា ក្រសួងសុខាភិបាលមានប្រសាសន៍ថាការអភិវឌ្ឍធនធានមនុស្សសុខាភិបាល គឺជាកត្តាស្នូលមួយក្នុងការលើកកម្ពស់គុណភាព សេវាសុខាភិបាល។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ និងបច្ចេកវិទ្យា គឺមានសារៈសំខាន់ ប៉ុន្តែ ធនធានមនុស្សដែលមានចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ គឺជាកម្លាំង សំខាន់ក្នុងការធានាឱ្យសេវាសុខាភិបាលមានគុណភាព និងឆ្លើយតបបានល្អចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋ។
លោកស្រីបានបន្តថាក្នុងការផ្តល់សេវាថែទាំអ្នកជំងឺ រាល់សកម្មភាពរបស់យើងសុទ្ធតែមានអត្ថន័យ និងអាចប៉ះពាល់ដោយ ផ្ទាល់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកជំងឺ។ហេតុនេះហើយ ការថែទាំអ្នកជំងឺមិនគួរត្រូវបាន មើលឃើញថា គ្រាន់តែជាការអនុវត្តភារកិច្ចប្រចាំថ្ងៃនោះទេ ប៉ុន្តែជាការអនុវត្តវិជ្ជាជីវៈ ដែលត្រូវការ ភាពម៉ត់ចត់ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។
លោកស្រីបានបន្តទៀតថាលើសពីនេះការរៀបចំផែនការល្អ ធ្វើឱ្យការងាររបស់យើងមានភាពជាប្រព័ន្ធ និងអាចឆ្លើយតបទៅនឹងស្ថានភាព របស់អ្នកជំងឺបានសមស្រប។ការកត់ត្រាដែលមានគុណភាព មិនមែនជាការងារឯកសារធម្មតានោះ ទេ។ វាជាមធ្យោបាយសម្រាប់រក្សាទុកព័ត៌មានសំខាន់ៗរបស់អ្នកជំងឺ និងជួយឱ្យក្រុមការងារសុខាភិបា លអាចទទួលបានព័ត៌មានច្បាស់លាស់ ដើម្បីបន្តការថែទាំបានត្រឹមត្រូវ។ ចំណែកឯសុវត្ថិភាពអ្នកជំងឺ គឺត្រូវការការចូលរួមពីបុគ្គលិកគ្រប់រូប និងគ្រប់កម្រិត។ ការយកចិត្តទុកដាក់លើព័ត៌មានលម្អិត ការអនុ វត្តតាមនីតិវិធី ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងការធ្វើការជាក្រុម គឺជាផ្នែកមួយនៃវប្បធម៌ សុវត្ថិភាព ដែលយើងត្រូវរួមគ្នាពង្រឹង។
លោកស្រីបានបន្ថែមថាការថែទាំអ្នកជំងឺប្រកបដោយគុណភាព គឺមិនអាចសម្រេចបានដោយបុគ្គលណាម្នាក់តែឯងឡើយ។ វា ត្រូវការកិច្ចសហការរបស់ក្រុមការងារទាំងមូល។ នៅពេលដែលយើងមានការទំនាក់ទំនងល្អ មានការ ចែករំលែកព័ត៌មានបានត្រឹមត្រូវ មានការគោរពគ្នាទៅវិញទៅមក និងមានការទទួលខុសត្រូវចំពោះភារ កិច្ចរៀងៗខ្លួន នោះការថែទាំអ្នកជំងឺក៏នឹងកាន់តែមានប្រសិទ្ធភាព។
លោកស្រីសូមលើកទឹកចិត្តដល់បងប្អូន ឱ្យបន្តរក្សានូវស្មារតីរៀនសូត្រជាបន្តបន្ទាប់ ព្រោះវិជ្ជាជីវៈសុខាភិបា លតែងតែមានការវិវឌ្ឍ។ ការរៀនមិនគួរបញ្ចប់ត្រឹមថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលនោះទេ ប៉ុន្តែគួរបន្តនៅ ក្នុងការអនុវត្តប្រចាំថ្ងៃ តាមរយៈការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនពីការអនុវត្តជាក់ស្តែ ង។
លោកស្រីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាចំណុចចាប់ផ្តើមមួយសម្រាប់ការពង្រឹងការអនុវត្តល្អៗ នៅក្នុងការងារប្រចាំថ្ងៃ និងជំរុញឱ្យមានការកែលម្អជាបន្តបន្ទាប់នៅក្នុងអង្គភាព៕