មនុស្សស្លាប់កើន២៣៥នាក់ របួស៤៣០០នាក់ពីគ្រោះរញ្ជួយដីនៅវេណេហ្ស៊ូអេឡា! ហើយការផ្តល់ជំនួយតាមអាកាសមានភាពស្មុគស្មាញដោយសាររញ្ជួយដីបំផ្លាញអាកាសយានដ្ឋាន
សហគមន៍រស់នៅនានាក្នុងប្រទេសវេណេហ្ស៊ូអេឡា និងនៅរដ្ឋធានី Quito របស់ប្រទេសអេក្វាឌ័របានប្រមែប្រមូលជំនួយសម្បុរសធម៌ចាប់យប់ថ្ងៃព្រហស្បតិ៍នេះដើម្បីផ្ញើទៅកាន់ប្រទេសកំណើតរបស់ពួកគេ បន្ទាប់ពីមានគ្រោះរញ្ជួយដីអង្រួននិងដ៏សាហាវចំនួនពីរលើក។ ព័ត៌មានថ្មីៗបំផុតពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេហ្ស៊ូអេឡា បានធ្វើបច្ចុប្បន្នភាពចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយនេះដល់ឡើងដល់២៣៥នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួននៅឡើយទេ។ អាជ្ញាធរបាននិយាយថាមនុស្សចំនួន ៤៣០០នាក់បានរងរបួស និងមនុស្សជាច្រើននាក់ទៀតត្រូវបានផ្លាស់ទីលំនៅទាំងបង្ខំដោយសារគ្រោះរញ្ជួយដីកម្រិតផ្ទួនៗ គឺ៧.២រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសនេះកាលពីនៅល្ងាចថ្ងៃពុធ (ម៉ោងនៅក្នុងស្រុក)។ អង្គការសង្គមស៊ីវិលនិងក្រុមជំនួយនៅក្នុងប្រទេសអេក្វាឌ័រជិតខាងបានបង្កើតមជ្ឈមណ្ឌលនៅ គីតូ ហ្គាយ៉ាគីល និងគួនកា ដើម្បីប្រមូលការគាំទ្រលើជំនួយមនុស្សធម៌តាមដែលអាចធ្វើទៅបាន។ លោក Manuel Rodriguez ជាប្រធានដឹកនាំសហគមន៍ វេណេហ្ស៊ូអេឡា នៅប្រទេសអេក្វាឌ័រ បាននិយាយថា ការផ្គត់ផ្គង់ថ្នាំពេទ្យគឺជាតម្រូវការដ៏ធំបំផុតរបស់ពួកគេនៅពេលនេះ។ លោកបាននិយាយថា មជ្ឈមណ្ឌលប្រមូលអំណោយមនុស្សធម៌បានទទួលអាទិភាពផ្សេងទៀតយ៉ាងច្រើនមានដូចជា អាហារ ទឹកស្អាត និងសម្លៀកបំពាក់។ ក្នុងចំណោមអ្នកដែលបានបរិច្ចាគក៏មានលោក Felix Rodriguez ដែរ ដោយលោកបាននិយាយថា លោកពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកំពុងកើតឡើងនៅប្រទេសកំណើតរបស់លោក។ គ្រោះរញ្ជួយដីនៅពេលនេះគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេស វេណេហ៊្សូអេឡា ក្នុងរយៈពេលជាងមួយសតវត្សមកហើយ ហើយក៏ត្រូវបានគេទទួលស្គាល់ និងដឹងឮពាសពេញតំបន់ដែរ។ ចំណែកនៅតំបន់ឆ្នេរសមុទ្រ La Guaira ភាគខាងជើងនៃរដ្ឋធានី Caracasវិញបានខូចខាតធ្ងន់ធ្ងរ បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសច្រើនជាងគេបំផុត។ អាកាសយានដ្ឋានសំខាន់របស់ប្រទេសវេណេហ៊្សូអេឡា ហើយបង្ខំចិត្តបិទដោយសារតែការខូចខាតប្រពន្ធ័គ្រប់គ្រងខាងក្នុង ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមានភាពស្មុគស្មាញផ្នែកផ្លូវអាកាសផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






