មនុស្សយន្ត ឬ Human Robot ជាង៣០០នាក់បានចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងជាលើកទី២នៅទីក្រុងប៉េកាំងជាមួយនឹងអត្តពលិកជាមនុស្សពិត
មនុស្សយន្តដែលបង្កើតឡើងមានរូបរាងដូចមនុស្សជាង៣០០នាក់ ឬ Human Robot បានចូលប្រកួតប្រជែងរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងនៅទីក្រុងប៉េកាំង ជាមួយអត្តពលិកជាមនុស្សយ៉ាងអស្ចារ្យ។ ក្រុមឈានមុខគេមកពីក្រុមហ៊ុន Honor និងអ្នកអភិវឌ្ឍន៍មនុស្សយន្តសំខាន់ៗផ្សេងទៀត ដើរដោយម៉ាស៊ីនល្បឿមលឿនមួយចំនួនបានខិតខំប្រឹងប្រែងកែច្នៃ Robot ទាំងនោះឲ្យជិតដល់កម្រិតកំពូលដូចមនុស្សផងដែរ។ ចាប់ពីការរុករកដោយស្វ័យប្រវត្តិរហូតដល់អត់ធ្មត់ស៊ូទ្រាំ និងល្បឿនរត់ រាល់ជំហាននៅលើដងផ្លូវ វាកំពុងបានសាកល្បងថាតើមនុស្សយន្តទាំងនេះអាចខិតជិតដល់ការអនុវត្តកម្រិតកំពូលរបស់មនុស្សយ៉ាងដូចម្តេចទៅ។ នេះគឺជាកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងសម្រាប់មនុស្សយន្តរាងដូចមនុស្សនៅទីក្រុងប៉េកាំង។ “អ្នករត់ម៉ារ៉ាតុងម្នាក់បានចូលរួមអបអរសាទរចំពោះសមត្ថភាពរបស់មនុស្សយន្តពួកគេនៅលើដងផ្លូវប្រកួត។ ដោយពួកគេនិយាយថា៖ វាជាលើកទីពីរហើយនៃព្រឹត្តិការណ៍នេះ ហើយចំនយនជិត៤០%នៃអ្នកចូលរួមប្រកួតលែងត្រូវបានគ្រប់គ្រងពីចម្ងាយទៀតដូចៗគ្នា។ ពួកគេបានដំណើរការលើក្បួនដោះស្រាយបញ្ហាផ្ទាល់ខ្លួនដោយខ្លួនឯង។ អ្នកខ្លះបញ្ជាក់ថា៖ ជាការពិតណាស់ មនុស្សយន្តមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់ល្បឿនលឿនជាងគេ និង ល្អជាងគេ។ មនុស្សយន្តផ្សេងទៀតត្រូវបានរចនាឡើងដើម្បីធ្វើចលនាដូចមុស្សយើងបេះបិត ជាមួយនឹងដំណើរដែលមើលទៅស្ទើរតែដូចមនុស្សទាំងស្រុងតែម្តង។ ហើយបន្ទាប់មកគ៏មានប្រភេទមនុស្សយន្តដែលអាចស៊ូទ្រាំបានដើរឬរត់ទៅមុខបានយូរជាងមុនដោយមិនចាំបាច់ផ្លាស់ប្តូរថ្មសាកនោះទេ។ សូមបញ្ជាក់ថាមនុស្សយន្តទាំងនេះបានចូលរួមប្រកួតប្រជែងដើម្បីដណ្តើមយកពានរង្វាន់នៅទូទាំងប្រភេទកីឡាប្រណាំងផ្សេងៗគ្នា។ នាពេលអនាគត ពួកគេនឹងត្រូវបានគេជ្រើសរើសឲ្យបម្រើមុខងារជាផ្នែកឯកទេសផ្សេងៗគ្នានៅក្នុងពិភពពិតប្រាកដដូចមនុស្សដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ


