មនុស្សជាង២លាន់នាក់ចេញមកទទួលជើងឯកអេស្ប៉ាញ FIFA ២០២៦ ដែលមិនត្រឹមតែជាកិត្តិយសសម្រាប់រាជាណាចក្រនៃទ្វីបអឺរ៉ុបមួយនេះទេ តែវាបានកែប្រែប្រវត្តិសាស្រ្តថ្មីក្រោយ១៦ឆ្នាំដែរ….
ក្រុមបាល់ទាត់ដែលឈ្នះពានរង្វាន់ FIFA World Cup គោជល់អេស្ប៉ាញបានត្រឡប់មកផ្ទះវិញហើយនៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងស្រុក) ដើម្បីអបអរសាទរភាពជោគជ័យរបស់ពួកគេជាមួយក្រុមអ្នកគាំទ្ររាប់លាននាក់ក្នុងប្រទេស។ ក្រុមជម្រើសជាតិអេស្ប៉ាញបានមកដល់វិមាន Zarzuela ក្នុងទីក្រុងម៉ាឌ្រីដ ខណៈដែលព្រះរាជវង្សានុវង្សបានស្វាគមន៍ក្រុមជើងឯកពិភពលោក FIFA World Cup ២០២៦។ កីឡាករ លោក Ferran Torres បានផ្តួលក្រុមអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីលើកស្ទួយមុខមាត់ក្រុមផង និងផ្តល់កិត្តិយសដល់ព្រះរាជាណាចក្រអេស្ប៉ាញផង បន្ទាប់ពីខកខានរយៈពេល១៦ឆ្នាំ ក្រោយពីលើកពានម្តងក្នុងឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង។ ព្រះមហាក្សត្រ Felipe ទី VI (៦) បានយាងអបអរសាទរដល់ក្រុមជម្រើសជាតិបាល់ទាត់របស់ព្រះអង្គសម្រាប់ «ជ័យជម្នះដ៏អស្ចារ្យនេះ» ទោះបីជាមានដំណើរការដ៏សែនលំបាក និងរងនូវការសម្រាប់ពួកគេក៏ដោយ។ ព្រះមហាក្សត្រទី៦រូបនេះបានមានព្រះបន្ទូលថា «អ្នកបានប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែអ្នកនៅតែជំនះវាបាន ព្រោះគ្មានអ្វីដែលសំខាន់ជាងសេចក្តីរីករាយជាងការនាំយកពានរង្វាន់ដ៏អស្ចារ្យនេះមកផ្ទះរបស់ពួកយើងវិញនោះទេ»។ ព្រះអង្គបានបន្ថែមថា «ក្រុមអ្នកគឺជាពន្លឺផ្កាយដ៏ចែងចាំងសម្រាប់ប្រទេសអេស្ប៉ាញទាំងមូលជារៀងរហូតទៅ។ អ្នកគឺជាក្រុមដ៏អស្ចារ្យ ប្រៀងដូចជារឿងព្រេងនិទានក្នុងប្រវត្តិសាស្ត្របាល់ទាត់ និងកីឡាករអេស្ប៉ាញរបស់យើងដែរ»។ បន្តមកក្រុមកីឡាករ និងក្រុមគ្រូបង្វឹករបស់ពួកគេបានចាកចេញនិងឡើងទៅកាន់ឆាកដ៏ធំសម្បើមមួយនៅ Cebeles Square ក្នុងទីក្រុងម៉ាឌ្រីដ ដោយបានលើកពានរង្វាន់ និងរាំ-ច្រៀង ជាមួយហ្វូងមនុស្សជាប្រជាជនរបស់ពួកគេដែលប្រមូលផ្តុំគ្នាជិត២លាននាក់ ក្រោយពេលជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez នៅរដ្ឋធានីអេស្ប៉ាញមួយថ្ងៃដែរ ក្រោយពីបានយកឈ្នះអាហ្សង់ទីនក្នុងលទ្ធផលវគ្គផ្តាច់ព្រ័ត្រ១-០ ពីរដ្ឋ New Jersey ទឹកដីសហរដ្ឋអាម៉េរិក។ បន្ទាប់មកក្រុមជម្រើសជាតិអេស្ប៉ាញបានឡើងជិះរថយន្តឡានក្រុង បើកដំបូលសម្រាប់ក្បួនដង្ហែដ៏គគ្រឹងគគ្រេងឆ្លងកាត់កណ្តាលទីក្រុងម៉ាឌ្រីដផងដែរ។ លោកនាយករដ្ឋមន្រ្តីអេស្ប៉ាញ Sánchez បាននិយាយថា “ខ្ញុំសូមអរគុណដល់គ្រូបង្វឹក និងកីឡាករចំពោះរចនាប័ទ្មនៃការលេង ការខិតខំប្រឹងប្រែង និងជ័យជម្នះ”។ “យើងពិតជារីករាយក្នុងការមើលអ្នកលេង”។ បន្ទាប់មកក្រុមបានឡើងឡានក្រុងបើកចំហសម្រាប់ក្បួនដង្ហែដ៏អ៊ូអរឆ្លងកាត់កណ្តាលទីក្រុងម៉ាឌ្រីដ។ ក្រុមបាល់ទាត់អេស្ប៉ាញបានធ្វើដំណើរតាមដងផ្លូវប្រវត្តិសាស្ត្ររបស់ទីក្រុងម៉ាឌ្រីដពីជិតវិមាន Moncloa ដែលជាលំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ទៅកាន់ទីលាន Cibeles ជាកន្លែងដែលអាជ្ញាធរបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សប្រមាណជា ១២ម៉ឺននាក់បានចូលរួមក្នុងពិធីនេះ។ ជ័យជម្នះនេះគឺជាមហាកិត្តិយសបំផុតសម្រាប់ប្រទេស និង ប្រជាជនអេស្ប៉ាញ ដោយទទួលបានការអបអរសាទជាពិសេសពីសំណាក់មេដឹកនាំជាសហម្ចាស់ផ្ទះទាំងបីរបស់ FIFA គឺមានប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និងនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney៕
សម្រួលអត្ថបទ៖ សុផារិន្ទ






