ពិធីប្រកាសជ័យលាភីស្តីពីការប្រកួតផលិតវីដេអូអប់រំក្រោមប្រធានបទ “ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ”
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រសួងអប់រំយុវជន និងកីទ្បា បានរៀបចំ ពិធីប្រកាសជ័យលាភីស្តីពីការប្រកួតផលិតវីដេអូអប់រំក្រោមប្រធានបទ “ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជន និងកីទ្បា ព្រមទាំងលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីទ្បា ដែលបានប្រារព្ធធ្វើនៅ មជ្ឈមណ្ឌល CJCC ។
ថ្លែងក្នុងពិធីបើក ជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីទ្បា បានអោយដឹងថា គលោបំណងក្នុងការប្រទ្បងនេះ គឺលើកកម្ពស់ការយល់ដឹង៖ បញ្ជាបការយល់ដឹងអំពីផ លប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់យុវជន និង សហគមន៍។ ជំរុញការចូលរួមពីមហាជន៖ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ជាពិសេសសិស្ស-និស្សិត និងយុវជន ក្លាយជា “ពលរដ្ឋល្អ” ដោយចូលរួមបង្ការ ទប់ស្កាត់ និងរាយការណ៍អំពីបញ្ហា គ្រឿងញៀន និងបង្ហាញពីទំនាក់ទំនងនៃសន្តិសុខ និងការអភិវឌ្ឍ៖ ឆ្លុះបញ្ចាំង ថាការលុបបំបាត់គ្រឿងញៀន គឺជាមូលដ្ឋានគ្រឹះក្នុងការ រក្សាសន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍ
ប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជន និងកីទ្បា បានមានប្រសាសន៍ថា ការប្រកួតប្រជែងវីដេអូអប់រំខ្លីនេះ បានដំណើរការដោយរលូន ទទួលបានការគាំទ្រ និងការ ចូលរួមយ៉ាងផុសផុលពីសំណាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូទូទាំងប្រទេស។ វីដេអូជ័យលាភី និងវីដេអូ ដែលមានគុណភាពល្អៗ របស់ប្អូនៗ នឹងត្រូវយកទៅប្រើប្រាស់ជាធនធានអប់រំក្នុងកម្មវិធីសុខភាពសិក្សា ផ្សព្វផ្សាយ តាមបណ្តាញសង្គម និងបណ្ណាល័យឌីជីថល ដើម្បីរួមចំណែកទប់ស្កាត់គ្រឿងញៀនក្នុងគ្រឹះស្ថាន សិក្សាយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ក្រុមដែលទទួលបានជ័យលភីមានដូចជា ៖
-ជ័យលាភីលេខ១៖ វីដេអូទី៦ ពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ (ពិន្ទុ៖ ៨៤៨ រង្វាន់ទឹកប្រាក់៖ ៣.៦០០.០០០ រៀល)
-ជ័យលាភីលេខ២៖ វីដេអូទី១ ពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រៃវែង (ពិន្ទុ៖ ៨០០ រង្វាន់ទឹកប្រាក់៖ ២.២០០.០០០ រៀល)
-ជ័យលាភីលេខ៣៖ វីដេអូទី៤ ពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប (ពិន្ទុ៖ ៧៩៦.៥ រង្វាន់ទឹកប្រាក់៖ ១.២០០.០០០ រៀល)
-ជ័យលាភីលេខ៤៖ វីដេអូទី២ ពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រៃវែង (ពិន្ទុ៖ ៧៣៨.៥ រង្វាន់ទឹកប្រាក់៖ ៦០០.០០០ រៀល)
-ជ័យលាភីលេខ៥៖ វីដេអូទី៩ ពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល (ពិន្ទុ៖ ៧២៧.៥ រង្វាន់ទឹកប្រាក់៖ ៦០០.០០០ រៀល)
លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានវាយតម្លៃខ្ពស់ និងកោតសសើរដល់បេក្ខជនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បើទោះបីមានក្រុមមិនទទួលបានជ័យលាភីក៏ដោយ នេះគឺជាធនធានរបស់កម្ពុជា និងសូមបន្តខិតខំបន្ថែមទៀតដើម្បីប្រទេសជាតិ ជាពិសេសដើម្បីខ្លួនយើង៕


