ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព.ស.២៥៧០ ឆ្នាំ២០២៦-២០២៧ ព្រមទាំងប្រគេន និងជូនសិក្ខូបករណ៍(សម្ភារៈសិក្សា) រួមទាំងបច្ច័យបួនដល់សមណសិស្ស សិស្ស នៃកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ ស្ថិតនៅវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ
កាលពីព្រឹក ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឆងថ្ងៃទី5 ខែឧសភា ឆ្នាំ2026 នៅវត្តព្រះវិហារធំ សសរ១០០ បានប្រារព្វពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព.ស.២៥៧០ ឆ្នាំ២០២៦-២០២៧ ព្រមទាំងប្រគេន និងជូនសិក្ខូបករណ៍(សម្ភារៈសិក្សា) រួមទាំងបច្ច័យបួនដល់សមណសិស្ស សិស្ស នៃកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ ស្ថិតនៅវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ
ក្រោមព្រះអធិបតីភាព៖ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះនាយក កម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ
ពិធីនោះមាននិមន្ត និងអញ្ជើញចូលរួមពីសហការីមន្ត្រីសង្ឃនៃសាលាអនុគណស្រុកសំបូរ អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា ប្រជាពុទ្ធបរិស័ទ លោកគ្រូធម្មាចារ្យ លោកគ្រូឧទ្ទេសាចារ្យ លោកគ្រូបង្រៀន រួមទាំងសមណសិស្ស សិស្សជាច្រើនអង្គ / នាក់ ។



