ពិធីទទួលដំណើរមាតុភូមិនិវត្តន៍ និង បំពាក់មេដាយជូនកងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ដែលបានបញ្ចប់បេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និង លីបង់
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតិភាពក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍ និង បំពាក់មេដាយជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និង លីបង់ក្រោមអធិ នាព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និង ជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ មានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំ ក្រោមការដឹកនាំដ៏ជោគជ័យរបស់ សម្តេចតេជោ និង រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដាក់ចេញយុទ្ធសាស្រ្តបញ្ចកាណ ដំនាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និង ការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ អគ្គ បញ្ជាការ និង កម្លាំងមហាសាមគ្គីមកពីបណ្តាលស្ថាប័នរដ្ឋ និង អង្គការនៃកងយោធពលខេមរៈភូមិន្ទនានា ការបញ្ចូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជា ជាតិ សរុបចំនួន ១០ ៩១៤ នាក់ ក្នុងនោះមាននារីចំនួន ១០៨៣នាក់ បានចេញបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ សាធារណរដ្ឋ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្នកម្លាំងមានចំនួន ៤៧៥ ក្នុងនោះនារីចំនួន ៩៥ នាក់ កំពុងបំពេញបេសក កម្មនៅប្រទេសចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា រយៈពេល១ឆ្នាំរបស់កងអនុសេនាធំដែលធ្វើមាតុភូមិនិវត្តន៌ទាំង២ បានបញ្ចប់បេសកកម្មរក្សសន្តិភាព អង្គការសហប្រជាជាតិ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និង កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៨៦៣ សរុបចំនួន៤២៨នាក់ នារី ៧៦ នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ មានប្រសាសន៍ថា ពិធីទទួលដំណើរមាតុភូមិនិវត្តន៍ និង បំពេញមេដាយជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និង កងអនុសរនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល និង សាធារណរដ្ឋលីបង់ ដែលជាស្នាដៃដ៌ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មអន្តរជាតិដើម្បីបុព្វហេតុ សន្តិភាព និង មនុស្សធម៌នៅលើពិភពលោក និង ជាសក្ខីភាពជាក់ស្តែងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពសាកលលោក។ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបណ្តាលប្រទេសជាមិត្តទាំងអស់ ដែលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិបានគាំទ្រសហការជាមួយកងកម្លាំងកម្ពុជាបំពេញបេសកកម្មមនុស្សធម៌សម្រេចភារកិច្ចជាប្រវត្តិសាស្រ្តរបស់ខ្លួន ។ ឯកឧត្តម សូមអំពាវនាវដល់បណ្តាលប្រទេសជាមិត្តទំងអស់បន្តជួយគាំទ្រឧបត្ថម្ភដល់កម្លាំងរក្សាសន្តិភាពកម្ពុជាទំងស្មារតី និង សម្ភារៈផ្តល់ការពង្រឹងសមត្ថភាព តាមរយៈការបង្ហាត់បង្រៀនជំនាញរក្សាសន្តិភាពដល់កម្ពុជាអោយមានសមត្ថភាពស្របតាំភពរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នតាំទម្រង់ និយាមរបស់អង្គការសហប្រជាជាតិសម្រាប់បំពេញបេសកកម្មមនុស្សទទួកបានជោគជ័យជាបន្តបន្ទាប់ថែមទៀត៕



