បុគ្គលិក WHO និងពលរដ្ឋកុងហ្គោប្រកបរបររត់ម៉ូតូឌុប ស្ម័គ្រចិត្តចេញមកផ្សព្វផ្សាយអំពីហានិភ័យនៃជំងឺ Ebola ស្របពេលចំនួនមនុស្សស្លាប់កើនឡើង និងឆ្លងជាង៦០០នាក់
អ្នកប្រកបរបររត់ម៉ូតូឌុបរាប់សិបនាក់បានចេញមកផ្សព្វផ្សាយសារអំពីជំងឺអេបូឡានៅក្នុងក្បួនដង្ហែរមួយដើម្បីបន្ថែមការយល់ដឹងនៅភាគខាងកើតប្រទេសកុងហ្គោ ជាកន្លែងដែលផ្ទុះការសង្ស័យឆ្លងជំងឺនេះក្នុងសហគមន៍ ដែលបាននាំឱ្យមានការវាយប្រហារលើសុខភាពបុគ្គលិកសុខាភិបាលដែលកំពុងព្យាយាមទប់ស្កាត់នៃស្ថានភាពផ្ទុះឡើងនៃជំងឺដ៏កម្រនេះដែរ។ អ្នកបើកបរម៉ូតូឌុបទាំងអស់បានពាក់អាវយឺតពណ៌សមានសរសេរពាក្យថា “បញ្ឈប់ជំងឺអេបូឡា” និងបានបង្ហាញសារផ្នែកសុខភាពសាធារណៈ និងរូបភាពអំពីរបៀបការពារជំងឺនេះ នៅពេលដែលពួកគេជិះម៉ូតូឆ្លងកាត់តាមដងផ្លូវនានានៃស្រុក Bunia និង Rwampara ដែលជាទីក្រុងចំនួនពីរ ក្នុងខេត្ត Ituri ភាគខាងកើតប្រទេសកុងហ្គោ និងជាចំណុចកណ្តាលដែលផ្ទុះឡើងនៃជំងឺអេបូឡាផងដែរ។ “យើងបានឃើញមនុស្សជាច្រើននាក់ស្លាប់ដោយសារជំងឺនេះសឹងតែជារៀងរាល់ថ្ងៃ – ក្នុងករណីណាក៏ដោយ មនុស្សជាច្រើនកំពុងស្លាប់ ហើយវាពិតជាធ្វើឱ្យយើងភ័យខ្លាចខ្លាំងណាស់ – ប៉ុន្តែថ្ងៃនេះយើងពិតជារំភើបណាស់ចំពោះការចលនាសាមគ្គីគ្នា និង ផ្សព្វផ្សាយចល័តបែបនេះ។ យើងពិតជាសប្បាយចិត្តណាស់ខ្លាំងណាស់ សង្ឃឹមថាជំងឺនេះនឹងឆាប់រលាយបាត់ពីប្រទេសរបស់ពួកគេយើង នេះជាសំដីរបស់លោក Mastaki Mumbere ជាអ្នករត់ម៉ូតូឌុបម្នាក់។ ខេត្តនេះមានករណីឆ្លងជាង ៩០%ឯណោះ ហើយករណីទាំងនេះក៏ត្រូវបានកត់ត្រាឆ្លងថ្មីដែរនៅក្នុងខេត្ត North Kivu និង South Kivu ក៏ដូចជាខេត្តមួយចំនួនតូចទៀត ដែលត្រូវឆ្លងកាត់ព្រំដែនទៅកាន់ព្រំដែនអ៊ូហ្គង់ដា។ យោងតាមរបាយការណ៍របស់អាជ្ញាធរកុងហ្គោបានឲ្យដឹងថាចំនួនមនុស្សស្លាប់កើនដល់១១៥ នាក់ ក្នុងចំណោមករណីសង្ស័យឆ្លងយ៉ាងហោចណាស់ ៥៩៨ ករណី ឬ អាចតួរលេខផ្លូវការលើស៦០០នាក់ក៏ថាបានរហូតមកដល់ពេលនេះ។ យ៉ាងណាក្តីករណីផ្ទុះឡើងនៃជំងឺនេះនៅតែជួបប្រទះនឹងការសង្ស័យ និងព័ត៌មានមិនពិតក្នុងចំណោមសហគមន៍នានា ដែលអ្នកស្រុកពេលខ្លះបដិសេធថាមិនមានការផ្ទុះឡើងនៃជំងឺនេះទេ ឬបានចូលរួមប្រឆាំងយ៉ាងខ្លាំងចំពោះវិធានការដ៏តឹងរ៉ឹងដែលដាក់ចេញដោយបុគ្គលិកសុខាភិបាលលើការបញ្ចុះសពជនរងគ្រោះ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺនេះថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ





