បណ្ឌិត កែវបេងវឌ្ឍន៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំវិហារលួង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់វត្តចំនួន ២៤ក្នុងស្រុកពញ្ញាឮខេត្តកណ្តាល
នៅព្រឹកថ្ងៃអង្គាទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កែវបេងវឌ្ឍន៍ អនុប្រធាក្រុមការងាររាជេដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវិហារលួង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, បានដឹកនាំក្រុមការងារ នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន២៤វត្តស្ឋិតក្នុងឃុំផ្សារដែក ឃុំវិហារលួង និងឃុំភ្នំបាទស្រុកពញ្ញាឮខេត្តកណ្តាល។ ក្នុងឱកាសដ៏ថ្លៃថ្លានោះ បណ្ឌិត កែវបេងវឌ្ឍន៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃពិធីបុណ្យចូលព្រះវស្សា ដែលជា ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា។ ពិធីនេះមិនត្រឹមតែជាការបន្តវេនវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកជួយឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ឱ្យមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការប្រតិបត្តិធម៌វិន័យរយៈពេល ៣ខែពេញប្រកប ដោយផាសុកភាព។ នៅក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទចំណុះ ជើងវត្តបានជួបជុំគ្នាធ្វើកិច្ចនមស្សការព្រះរតនត្រ័យ សមាទាន សីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលជូនដល់បុព្វការីជន និងញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក និងជូនដល់ដល់វិរះកងទ័ពដ៍អង្គអាចក្លាហ៊ានបានពលីជីវិតការពារទឹកដីការឈ្លាន ពានពីប្រទេសសៀមសូមឱ្យទទួលបាននូវផល្លានិសង្សដែលកើតចេញពីការកសាងបុណ្យកុសលនាពេលនេះ។ ទេយ្យទានដែលបានប្រគេនដល់វត្តទាំង ២៤ដែលក្នុង១វត្តទទួលបានទៀនព្រះវស្សា១គូរ សាដក២ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកត្រី២កេស ទឹកស៊ីអ៊ីវ២កេស មី២កេស អង្ករ១បាវ បច្ច័យក៍សាងវត្ត៥០មុីនរៀលព្រះចៅអធិការក្នុ១ អង្គ១០មុីនរៀលបច្ច័យព្រះភិក្ខុសង្ឃ១អង្គ៥មុីនរៀលលោកអាចារ្យ៤មុីនរៀល លោក យាយលោកតាចូលរួមម្នាក់ៗទទួលបាន១មុីនរៀល។ការចូល រួមប្រគេនទេយ្យទាននេះ គឺជាកាយ វិការដ៏ប្រពៃមួយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការរួមចំណែករបស់ បណ្ឌិត កែវបេងវឌ្ឍន៍និង អគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ល្អរបស់ជាតិខ្មែរ។






