ទុនជាង២០០លានដុល្លារ ត្រូវបាន CDC អនុម័តគម្រោងវិនិយោគ៤២ កាលពីខែមេសា

ភ្នំពេញ៖ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៤២ រយៈពេល១ខែមេសា ឆ្នាំ២០២៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ២២២លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាគម្រោងវិនិយោគសរុបទាំង៤២ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) ដោយអាចបង្កើតការងារសរុបប្រមាណ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោង វិនិយោគចំនួន២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេស១៣គម្រោង, ក្នុងតំបន់សេដ្ឋកិច្ចពិសេស១០គម្រោង) ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ១៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។ វិស័យឧស្សាហកម្ម នៅតែឈានមុខវិស័យផ្សេងៗ ដោយទទួលបានទុនវិនិយោគសរុប២០២,៧ដុល្លារអាម៉េរិក ខណៈចិននៅតែបន្តឈរជាប្រភពទុនវិនិយោគឈានមុខគេនៅកម្ពុជា៕