ថ្ងៃនេះប្រទេសចិនរៀបចំពិធីរំលឹកខួបលើកទី៩០នៃជ័យជម្នះរបស់ខ្លួនក្នុង «ដំណើរឆ្ពោះទៅមុខដ៏វែងឆ្ងាយ» ឬ Long March (ឆ្នាំ១៩៣៦-២០២៦)

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានរៀបចំពិធីមួយនៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួបលើកទី ៩០ នៃជ័យជម្នះក្នុង «ដំណើរឆ្ពោះទៅមុខដ៏វែងឆ្ងាយ» ឬ (Long March) របស់កងទ័ពក្រហម។ លោកប្រធានាធិបតី ស៊ី ជីនពីង និងជាប្រធានរដ្ឋចិន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួមក្នុងពិធីនេះ និងថ្លែងសុន្ទរកថាដ៏សំខាន់មួយទៅកាន់ប្រជាជាតិចិន។ សកម្មភាពជួបប្រជុំផ្សេងៗក៏កំពុងប្រព្រឹត្តទៅ តាមបណ្តាខេត្តនានាដោយមានបំពាក់រូបសញ្ញាគណបក្សកុម្មុយនីស្តចិន (CPC) នៅលើផ្ទាំងខាងក្រោយ និងមានតួលេខបង្ហាញពីឆ្នាំគម្រប់ខួប ៩០ឆ្នាំ ចាប់ពីឆ្នាំ១៩៣៦ ដល់ឆ្នាំ២០២៦ ខណៈដែលបទចម្រៀងជាតិត្រូវបានប្រគុំយ៉ាងសុសសាយ។ នៅក្នុងពិធីដ៏មានសារសំខាន់នេះគេក៏បានសង្កេតឃើញមានវត្តមានរបស់លោក លី ឈាំង (Li Qiang), លោក ចាវ ឡឺជី (Zhao Leji), លោក វ៉ាង ហ៊ូនិញ (Wang Huning), លោក ឆៃ ឈី (Cai Qi), លោក ឌីង ស៊ូសៀង (Ding Xuexiang) និងលោក លី ស៊ី (Li Xi) ដែលសុទ្ធសឹងជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងលោក ហាន ចឹង (Han Zheng) ជាអនុប្រធានរដ្ឋចិនផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ