តើអ្វីទៅជាការប្រកួតប្រជែងលើទីផ្សារដោយភាពល្អ និង មិនល្អ? សម្រាប់លោកបណ្ឌិត Robin Zeng បញ្ជាក់ថា៖ ការប្រកួតប្រជែងត្រូវពឹងផ្អែកលើភាពច្នៃប្រឌិត មិនមែនជាការទម្លាក់តម្លៃផលិតផលនោះទេ
ការប្រកួតប្រជែងនៅលើទីផ្សារសកលនាពេលបច្ចុប្បន្នមានពីរប្រភេទ គឺការប្រកួតប្រជែងដោយភាពល្អ និង ការប្រកួតប្រជែងបែបអាក្រក់ ហើយវាក៏ស្ថិតនៅលើម្ចាស់អាជីវកម្មនានដែលថាតើចង់ជ្រើសរើសផ្លូវមួយណា សម្រាប់លក់ទំនិញនៅលើទីផ្សាររបស់ខ្លួនតែប៉ុណ្ណោះ។ «ការប្រកួតប្រជែងដែលមានភាពល្អគួរតែត្រូវបានជំរុញឱ្យមានការបង្កើតថ្មី ឬ (innovation) មិនមែនតាមរយៈការកាត់បន្ថយតម្លៃ ឬ ទម្លាក់តម្លៃទំនិញនោះទេ» នេះគឺជាសំដីលើកឡើងរបស់លោកបណ្ឌិត Robin Zeng ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CATL បានប្រាប់លោកស្រី Tian Wei ជាអ្នកសម្របសម្រួលកិច្ចសម្ភាសន៍ពិសេសមកពីបណ្តាញសារព័ត៌មាន CGTN របស់ចិន។ លើសពីនេះលោកបណ្ឌិតបានបញ្ជាក់ជាសាធារណៈថា « អាជីវកម្មនានាអាចបង្កើតតម្លៃឱ្យកាន់តែច្រើនបានតាមរយៈកិច្ចសហប្រតិបត្តិការ តាមរយៈភាពច្នៃប្រឌិតខ្ពស់ គឺមានប្រសិទ្ធិភាពសម្រាប់អតិថិជនភាគច្រើនរបស់ខ្លួន ជាជាងការប្រកួតប្រជែងឬ ប្រឆាំងគ្នាទៅវិញទៅមកតាមរយៈការបញ្ចុះតម្លៃទំនិញ ឬ ផលិតផលរបស់ខ្លួន ដែលកត្តានេះនឹងក្លាយជាអាវុធដ៏អាថ៌កំបាំងសម្លាប់ទឹកចិត្តអ្នកប្រើប្រាស់ជាអតិថិជន និង បង្ខូចគុណភាពទំនិញ ឬ ផលិតផលដែលមានភាពស្រដៀងគ្នារបស់ពួកគេ។ ឧទាហរណ៍សាមញ្ញមួយថា មានក្រុមអ្នកលក់ទំនិញមួយក្រុមលក់ផលិតផលទូទៅតម្លៃ១០ដុល្លារ ស្រាប់តែខ្ញុំ(ជាអ្នកលក់ផ្សេង)ប្រាប់អតិថិជនថា ខ្ញុំក៏មានទំនិញដូចគ្នានេះដែរ លក់ឱ្យអ្នកតម្លៃតែ៨ដុល្លារប៉ុណ្ណោះ ស្រាប់តែអ្នកលក់ផ្សេងទៀតលឺដូច្នោះក៏ស្រែកលក់ទំនិញនោះថា ខាងខ្ញុំនេះលក់តែ៦ដុល្លារប៉ុណ្ណោះ ដូច្នេះមានន័យថាពួកគេមិនបានគោរពគុណតម្លៃ IP អ្វីនោះទេ(IP=កម្មសិទ្ធិបញ្ញា) ដែលនេះហើយជាការប្រកួតប្រជែងដ៏អាក្រក់នៅក្នុងទីផ្សារ។ ក្នុងនោះរាប់ចាប់ពីការផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យាជាមួយក្រុមហ៊ុន Ford រហូតដល់ភាពជាដៃគូនានានៅប្រទេសឥណ្ឌូណេស៊ី និងអឺរ៉ុប ដែលលោកបានចែករំលែកអំពីរបៀបដែលកិច្ចសហការមួយអាចនាំមកនូវលទ្ធផល ដែលបានផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងបាន ឬ ហៅថាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ (win-win)។ ដូច្នេះសូមមកស្តាប់ទស្សនៈលើកឡើងរបស់លោកបណ្ឌិតស្តីអំពីសក្កានុភាពនៃកិច្ចសហប្រតិបត្តិការជាសកលទាំងអស់គ្នាតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ។
https://news.cgtn.com/news/2026-11-16/Robin-Zeng-Compete-on-Innovation-Not-Price-Cuts-1S7Pi6BfJio/p.html


