តើជាការពិតទេ? កណ្តុរហ្គីណេឈ្មោះ Tom អាចទាយដឹងចំពោះអ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោកក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2026

ជំនឿទស្សន៍ទាយគ្រាប់បាល់តាមរយៈសត្វចិញ្ជឹមដ៏កម្រ!  Tom ជាកូនកណ្តុរជ្រូកហ្គីណេដែលគេយកមកកាន់ Seattle Animal Shelter ត្រូវបានគេយកមកដាក់ទាយសម្រាប់ការប្រកតួតបាល់ទាត់ FIFA World Cup ជម្រុះក្នុងវគ្គចែកពូលឆ្នាំ២០២៦នេះ រវាងក្រុមអេហ្ស៊ីប និង អ៊ីរ៉ង់។ ដោយមានការៀបចំជាទីលានតារាងប្រកួតបាល់ទាល់ខ្នាតតូចមួយ និង មានចំណីបន្លែ២ចាន ម្ខាងនៅខាងអេហ្ស៊ីប និង ម្ខាងនៅខាងអ៊ីរ៉ង់ ទីបំផុតកូនកណ្តុរ Tom បានស៊ីបន្លែនៅខាងអ៊ីរ៉ង់ច្រើនជាង មុនពេលដែលវាផ្អាកស៊ីបន្លែ១វិនាទីនោះ។ ដូច្នេះតាមជំនឿបញ្ជាក់ថាផ្នែកខាងណាដែលកណ្តុរនេះស៊ីបន្លែច្រើនជាងគេ នោះគឺជាអ្នកឈ្នះ ដែលមានន័យថាអ៊ីរ៉ង់ និង ឈ្នះការប្រកួតលើអេហ្ស៊ីបនៅយប់នេះសម្រាប់ការប្រកួតវគ្គចែកពូលចុងក្រោយរបស់ FIFA World Cup នៅថ្ងៃសុក្រនៅពហុកីឡដ្ឋាន Seattle។ អ្នកចូលរួមបានដាក់ក្តីរំពឹងទុកថា ប្រសិនបើកូនកណ្តុរ Tom នេះពិតជាទាយត្រូវ និង អ៊ីរ៉ង់ឈ្នះការប្រកួតមែន នោះវានឹងមានការងារច្រើនត្រូវធ្វើជាបន្តទៀតសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២៦នេះ ដូច្នេះរង់ចាំមើលដូចការទាយ ដោយស៊ីបន្លែអ៊ីរ៉ង់ឬក៏អត់?

សម្រួលអត្ថបទ៖ សុផារិន្ទ