ឈូក អតីតកូនដីរី ពិការដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ ទទួលបានជើងសិប្បនិម្មិតថ្មី
ភ្នំពេញ ៖ ជិត២០ឆ្នាំកន្លងមកនេះ ឈូក អតីតកូនដីរី ដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ រស់នៅជាមួយនឹងពិការភាព ជាមួយនឹងជើងសិប្បនិម្មិតឥឡូវបានទទួលជើងសិប្បនិម្មិតថ្មី។
មន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា ជើងសិប្បនិម្មិតនេះជាព្រះរាជអំណោយពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ២.០០០ដុល្លារ ដល់ក្រសួង ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើងសម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។
ការមើលថែ ដំរីឈូក ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃនៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ៕



