គ្រូបង្រៀន នៃសាលារៀន សុវណ្ណភូមិ ចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិផ្នែក STEM នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងការរៀនសូត្ររបស់សិស្ស

សាលាសុវណ្ណភូមិ សម្តែងនូវមោទនភាព និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោកគ្រូ អ្នកគ្រូ ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីបណ្តុះបណ្តាលអន្តរជាតិផ្នែក STEM នៅសាកលវិទ្យាល័យ Qiannan Normal University for Nationalities ខេត្ត Guizhou សាធារណរដ្ឋប្រជាមានិតចិន ។

ការអញ្ចើញជូនដំណើរ លោកគ្រូ អ្នកគ្រូ ដែលទៅសិក្សាបណ្តុះបណ្តាលអន្តរជាតិផ្នែក STEM នៅសាកលវិទ្យាល័យ Qiannan Normal University for Nationalities ខេត្ត Guizhou សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាព របស់គ្រូបង្រៀន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការអប់រំផ្នែក STEM និងវិធីសាស្ត្របង្រៀនប្រកបដោយនវានុវត្តន៍ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងការរៀនសូត្ររបស់សិស្ស។

ក្នុងអំឡុងពេលសិក្សា លោកគ្រូអ្នកគ្រូ នឹងទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍អន្តរជាតិ ទស្សនវិស័យសកល និងការអនុវត្តល្អៗ ដែលនឹងយកមកអភិវឌ្ឍការបង្រៀន និងជំរុញការសិក្សារបស់សិស្ស នៅសាលាសុវណ្ណភូមិ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំនៃសាលារៀន សុវណ្ណភូមិ សូមអបអរសាទរជាថ្មីម្តងទៀតចំពោះ លោកគ្រូអ្នកគ្រូ ធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ លោកគ្រូអ្នកគ្រូ ដែរសាលាសុវណ្ណភូមិ ចូលរួមកម្មវិធីរួមមាន អ្នកស្រី ហុង ឡៃហៀកប្រធានគ្រប់គ្រងកម្មវិធី ITP-KGE នៃ NTC Group
លោក យ័ន កុម្ភៈ – គ្រូបង្រៀន STEM កម្មវិធី KGE សាខាច្បារអំពៅ និងអ្នកស្រី បឺណា ជេកុប (Berna Jacobs) – គ្រូបង្រៀនកម្មវិធី ITP សាខាសៀមរាប ១ ។

សូមបញ្ចាក់ វគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ “AI Empowerment & Competency Implementation – Innovative Practice Workshop on Project-Based Learning in Secondary School Mathematics” មានគោលបំណងពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការអប់រំផ្នែក STEM និងវិធីសាស្ត្របង្រៀនប្រកបដោយនវានុវត្តន៍ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងការរៀនសូត្ររបស់សិស្ស ៕