គ្រូជំនាញចិន ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់កម្មវិធី Avid Media Composer សំរាប់កាត់តកម្រិតអាជីព

ប៉េកាំង, ប្រទេសចិន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦– នៅក្នុងវគ្គបណ្តុះបណ្តាលផ្លូវការស្តីពី «ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់បណ្តាប្រទេសអាស៊ាន» ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សិក្ខាកាមទាំងអស់បានចូលរួមក្នុងវគ្គសិក្សាផ្ទាល់នៅក្នុងថ្នាក់ (Classroom Instruction) ស្តីពី «បច្ចេកទេសកាត់តវីដេអូ និងការអនុវត្តជាក់ស្តែង ដោយប្រើប្រាស់កម្មវិធី Avid Media Composer» ដែលធ្វើបទបង្ហាញដោយ លោក Qin Shengjie ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន ដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) និងរៀបចំដោយក្រុមហ៊ុន China Broadcasting International Economic and Technical Cooperation Co., Ltd. (CBIC)។

នៅក្នុងវគ្គសិក្សានេះ លោក Qin Shengjie បានចែករំលែកនូវចំណុចសំខាន់ៗ និងបច្ចេកទេសជាក់ស្តែងជាច្រើន រួមមានបច្ចេកទេសកាត់តកម្រិតអាជីព (Intuitive & Professional Editing) ដោយការប្រើប្រាស់កម្មវិធី Avid Media Composer ដែលជ