ខេត្តព្រះសីហនុ៖ បេក្ខជន ២៦ នាក់ ដណ្តើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦

ព្រឹកថ្ងៃអង្គារទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ។

យោងតាមរបាយការណ៍របស់លោកស្រី អ៊ូច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុបានជម្រាបជូនថា ក្នុងសម័យប្រលងមធ្យមសិក្សាទុតិយភូមិ១០ សីហា ឆ្នាំ២០២៦នេះ សម្រាប់ខេត្តព្រះសីហនុ ស្ថិតិបេក្ខជនបានប្រលងជាប់មានដូចជា

និទ្ទេស A សរុប ២៦ នាក់ (ស្រី ១៣ នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ២៣ នាក់ (ស្រី ១១ នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម ៣ នាក់ (ស្រី ២ នាក់)។

និទ្ទេស B (សរុប ១៤៨ នាក់ – ស្រី ៨២ នាក់)៖ ថ្នាក់វិទ្យាសាស្ត្រ ៧៦ នាក់ (ស្រី ៣៩ នាក់)  ថ្នាក់វិទ្យាសាស្ត្រសង្គម ៧២ នាក់ (ស្រី ៤៣ នាក់)

និទ្ទេស C (សរុប ៤១៤ នាក់ – ស្រី ២៥២ នាក់)៖ ថ្នាក់វិទ្យាសាស្ត្រ ១១៥ នាក់ (ស្រី ៥៨ នាក់)  ថ្នាក់វិទ្យាសាស្ត្រសង្គម ២៩៩ នាក់ (ស្រី ១៩៤ នាក់)

និទ្ទេស D (សរុប ៧៤១ នាក់ – ស្រី ៤១៦ នាក់)៖ ថ្នាក់វិទ្យាសាស្ត្រ ៩៣ នាក់ (ស្រី ៥២ នាក់)  ថ្នាក់វិទ្យាសាស្ត្រសង្គម ៦៤៨ នាក់ (ស្រី ៣៦៤ នាក់)

និទ្ទេស E (សរុប ៧៣៦ នាក់ – ស្រី ៣៧៩ នាក់)៖ ថ្នាក់វិទ្យាសាស្ត្រ ១១៥ នាក់ (ស្រី ៧៥ នាក់)  ថ្នាក់វិទ្យាសាស្ត្រសង្គម ៦២១ នាក់ (ស្រី ៣០៤ នាក់)

ការកត់សម្គាល់៖ បើធៀបនឹងឆ្នាំ២០២៥ ចំនួនសិស្សទទួលបាន និទ្ទេស A និង E មានការថយចុះ ខណៈដែល និទ្ទេស B, C, និង D មានការកើនឡើងគួរឱ្យកត់សម្គាល់។

គួររំលឹកផងដែរថា ខេត្តព្រះសីហនុ មានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង១០សីហា ២០២៦ មានចំនួន សរុប ២,៤២១ នាក់ (ស្រី ១,២៧៦ នាក់)សម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៦៣ នាក់ (ស្រី ២៦៤ នាក់)

និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនសរុប ១,៩៥៨ នាក់ (ស្រី ១,០១២ នាក់)

 

អត្ថបទ: មន សូត្រ