ក្រុមអ្នកតវ៉ានៅប្រទេសកូឡុំប៊ីទាមទារឱ្យរដ្ឋាភិបាលថ្មីថ្កោលទោសប្រទេសអ៊ីស្រាអែលឡើងវិញ ដើម្បី «បញ្ចប់អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន

ក្រុមអ្នកតវ៉ានៅទីក្រុងបូហ្គោតា (Bogotá) បានលាតសន្ធឹងទង់ជាតិប៉ាឡេស្ទីនដ៏ធំមួយ និងបានស្រែកទាមទារឱ្យ «បញ្ចប់អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនបន្តទៅទៀតទៅ។ សកម្មភាពនេះធ្វើឡើងស្របពេលដែលមានការស្តារទំនាក់ទំនងឡើងវិញរវាងកូឡុំប៊ី និងអ៊ីស្រាអែល និងក្រោយពីមានការផ្លាស់ប្តូររដ្ឋាភិបាលទៅជារដ្ឋាភិបាលដែលមាននិន្នាការអភិរក្សនិយម។ លោក Juan González ដែលជាអ្នកតវ៉ាម្នាក់បានកាន់ទង់ជាតិប៉ាឡេស្ទីន និងបានប្រាប់អ្នកយកព័ត៌មានថា ៖ ពួកគេកំពុងដាក់ចេញនូវការបិទខ្ទប់ទាំងស្រុង ហើយពួកគេកំពុងសម្លាប់មនុស្សហើយ។ ក្នុងនាមជាជនជាតិកូឡុំប៊ី និងជាមនុស្សជាតិម្នាក់ យើងមិនអាចនៅស្ងៀមព្រងើយកន្តើយបានឡើយ។ យើងត្រូវតែរួបរួមគ្នាជាមួយអ្នកដែលកំពុងរងការគាបសង្កត់ និងត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ។ ការតវ៉ានេះត្រូវបានរៀបចំឡើងដោយសហជីព និងគណបក្សនយោបាយដែលមាននិន្នាការឆ្វេងនិយម ដោយមានអ្នកចូលរួមប្រហែល២០០នាក់។ វាបានចាប់ផ្តើមនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ហើយបានបន្តដំណើរតាមបណ្តោយផ្លូវសំខាន់មួយរបស់ទីក្រុង រហូតទៅដល់ការិយាល័យតំណាងការទូតប៉ាឡេស្ទីន។ កងកម្លាំងប៉ូលិសបង្ក្រាបកុបកម្មក៏ស្ថិតនៅកន្លែងតវ៉ាដែរ ដែលក្រុមបាតុករបានធ្វើបាតុកម្មដោយសន្តិវិធីនៅពេលរសៀល ប៉ុន្តែវាបានបណ្តាលឱ្យ បិទស្ថានីយរថយន្តក្រុងជាបណ្តោះអាសន្ន នេះបើយោងតាមប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ រដ្ឋាភិបាលអភិរក្សនិយមរបស់លោក Abelardo de la Espriella បានស្តារទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលឡើងវិញ បន្ទាប់ពីឡើងកាន់អំណាចនៅខែសីហានេះ ដោយជំនួសតំណែងលោក Gustavo Petro (ឆ្នាំ ២០២២-២០២៦) ដែលមាននិន្នាការផ្នែក progressive ។ ក្នុងអាណត្តិរបស់លោក Petro លោកគឺជាអ្នករិះគន់យ៉ាងខ្លាំងបំផុតទៅលើសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា (Gaza Strip) ដោយលោកបានប្រៀបធៀបសកម្មភាពទាំងនោះទៅនឹងជំរុំឃុំឃាំងរបស់ពួកណាស៊ី។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលថ្មីកូឡុំប៊ីនេះ ក៏បានសម្រេចសមាសភាពគាំទ្ររបស់ខ្លួនចេញ ពីសំណុំរឿងដែលអាហ្វ្រិកខាងត្បូងបានចោទប្រកាន់អ៊ីស្រាអែលពីបទ «ប្រល័យពូជសាសន៍» នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ