ក្រុមហ៊ុន Hyundai Cambodia បើកបង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី Hyundai ELEXIO ជាផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Hyundai Cambodia (ខេមកូ ម៉ូធ័រ ខមភេនី) បានប្រកាសបើកបង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី Hyundai ELEXIO ជាផ្លូវការនៅកម្ពុជា ដើម្បីបំពេញទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើន និងនាំមកនូវការរចនាទំនើប បច្ចេកវិទ្យាថ្មី និងបទពិសោធន៍បើកបរ EV ថ្មីសម្រាប់អតិថិជនកម្ពុជា។ ការបង្ហាញ Hyundai ELEXIO ត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយរបស់ Hyundai Cambodia ក្នុងការនាំយកផលិតផល និងបច្ចេកវិទ្យារថយន្តអគ្គិសនីទំនើបមកកាន់ទីផ្សារកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍កាន់តែខ្លាំងលើការប្រើប្រាស់យានយន្តដែលប្រើថាមពលអគ្គិសនី។

លោក Kim SeungHun នាយកប្រតិបត្តិ Hyundai Cambodia បានឱ្យដឹងថា ទីផ្សារ EV នៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ហើយអតិថិជនកាន់តែចង់បានរថយន្តដែលមានបច្ចេកវិទ្យា ឆ្លើយតបតម្រូវការគ្រួសារ និងអាចប្រើប្រាស់បានយូរអង្វែង។ ELEXIO ផ្តល់សមត្ថភាពបើកបរចម្ងាយឆ្ងាយ ការរចនាទំនើប មុខងារឆ្លាតវៃ និងមុខងារ V2L ដែលអាចផ្គត់ផ្គង់ថាមពលទៅឧបករណ៍ផ្សេងៗ ព្រមទាំងសាកសមនឹងស្ថានភាពផ្លូវនៅកម្ពុជា។រថយន្ត ELEXIO ផ្តល់ជូនអតិថិជននូវសមត្ថភាពបើកបរបានចម្ងាយឆ្ងាយ ការរចនាបែបទំនើប និងមុខងារឆ្លាតវៃជាច្រើន រួមទាំងមុខងារ Vehicle-to-Load (V2L) ដែលអនុញ្ញាតឱ្យរថយន្តអាចផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ឧបករណ៍ផ្សេងៗទៀតបាន។ លក្ខណៈពិសេសទាំងអស់នេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ សាកសមទៅនឹងស្ថានភាពផ្លូវនៅកម្ពុជា និងតម្រូវការជាក់ស្តែងរបស់អតិថិជន។ ក្រុមហ៊ុន Hyundai Cambodia មានជំនឿយ៉ាងមុតមាំថា ELEXIO នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

លោក សេង វណ្ណារិទ្ធ ប្រធានផ្នែកលក់ និងលោក ហេង បញ្ញា ប្រធានផ្នែកទីផ្សារ បានលើកឡើងថា ELEXIO មិនត្រឹមតែជា រថយន្តអគ្គិសនីថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាជំហានថ្មីរបស់ Hyundai Cambodia ក្នុងការនាំយកបច្ចេកវិទ្យា ការរចនា និងបទពិសោធន៍បើកបរថ្មីៗមកកាន់អតិថិជនកម្ពុជា។ រថយន្តនេះរួមបញ្ចូល Smart Technology, Modern Design និង Electric Performance ក្នុងរថយន្ត SUV សម្រាប់ជីវិតប្រចាំថ្ងៃ ខណៈ Hyundai មានបទពិសោធន៍ ៣៥ឆ្នាំលើរថយន្តអគ្គិសនី ៕