ភ្នំពេញ: ក្រុមហ៊ុនដាវីស៊ីអេចបានផ្ដល់ ជី ទឹក (ដារី សរីរាង្គ)ចំនួន ១,៥០០០ លីត្រដល់វិទ្យាល័យ, អនុវិទ្យាល័យ និង សាលាបឋមចំនួន១៥ នៅក្នុងមូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួម លោក ឌី ពុទ្ធារ័ត្ន នាយករង កម្មវិធី កសាងអង្គការមហាជន ស្ថិតនៅវិទ្យាល័យទួលអំពិលក្នុងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។ ដោយវិទ្យាល័យ ,អនុវិទ្យាល័យ និង សាលាបឋមនីមួយៗ គឺទទួលបាន ជី ទឹក (ដាវី សេរីរាង្គ) ចំនួន ១០០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រព និងថែទាំដំណាំកសិកម្មផងដែរ។
ក្នុងនោះផងដែរដោយមានការយកចិត្តទុកដាក់ របស់ក្រុមហ៊ុន ដាវី ស៊ីអេច បានចាត់ក្រុមការងារដឹក ជី ទឹក (ដាវី សេរីរាង្គ) ទាំងនោះដាក់តាមសាលានីមួយៗ តាមចំនួនកំណត់ ដល់គោលដៅដោយផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួលដល់សាលាផងដែរ។
នាឪកាសនោះ នាយករងបានគាំទ្រ សកម្មភាពទាំងនេះ និង គាំទ្រ រួមចំណែកលើកកម្ពស់សកម្មភាពសាលាបៃតង ការអប់រំផ្នែកកសិកម្ម និង ការត្រៀមខ្លួនរបស់សាលារៀនសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។






