ក្រុមមេដឹកនាំប្រទេស BRICS បានថតរូបជុំគ្នានៅទីក្រុង New Delhi អំឡុងពេលចូលរួមកិច្ចប្រជុំកំពូល! ខណៈមេដឹកនាំរុស្ស៊ី និងចិនជាតួអង្គសំខាន់អមសងខាងឥណ្ឌា
មេដឹកនាំនៃក្រុមប្រទេស BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន បានជួបប្រជុំគ្នានៅទីក្រុងញូវដេលី (New Delhi) ចាប់ពីថ្ងៃសៅរ៍មកដើម្បីចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ។ ឆ្នាំ២០២៦ប្រទេសឥណ្ឌាគឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឆ្នាំនេះ ដែលមានការចូលរួមពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin , ប្រធានាធិបតីចិន លោក Xi Jinping , ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ភេសេស្គៀន (Masoud Pezeshkian) និងមេដឹកនាំមកពីប្រទេសសមាជិកផ្សេងទៀត។ សូមបញ្ជាក់ថាក្រុមប្រទេស BRICS ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយអាហ្វ្រិកខាងត្បូងបានចូលរួមជាសមាជិកនៅឆ្នាំ ២០១០។ ចាប់តាំងពីពេលនោះមក ក្រុមនេះបានពង្រីកសមាជិកភាពរហូតដល់ ១១ ប្រទេស ដែលតំណាងឱ្យប្រជាជនប្រហែលជាពាក់កណ្តាលនៃប្រជាជនលើពិភព លោកសរុប និងជាចំណែកដ៏សំខាន់នៃទិន្នផលសេដ្ឋកិច្ចសកលលោកដែរ។ ក្រុមនេះបានអំពាវនាវកាន់តែខ្លាំងឡើងៗឱ្យមានតំណាងកាន់តែច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងស្ថាប័នអន្តរជាតិផ្សេងៗទៀតដែរ។ ក្រុមប្រទេស BRICS ក៏បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេយ៉ាងខ្លាំងផងដែរ ចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងបានថ្កោលទោសការប្រើប្រាស់វិធានការដាក់ទណ្ឌកម្មដែលមិនមានការអនុញ្ញាតត្រឹមត្រូវពីអង្គការសហប្រជាជាតិ ដែលសំដៅលើប្រទេសលោកខាងលិច៕
សម្រួលអត្ថបទ៖ សុផារិន្ទ



