ក្រុមពន្លត់អគ្គីភ័យបានប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងភ្លើងឆេះព្រៃដែលបង្កឡើងដោយមនុស្សផ្ទាល់នៅទីក្រុង Reno  រដ្ឋ Nevada បង្ខំឱ្យជម្លៀសមនុស្សចេញជាង៩០.០០០នាក់

អាជ្ញាធរបាននិយាយថា ភ្លើងឆេះព្រៃដែលកំពុងរាលដាលឡើងយ៉ាងឆាប់រហ័សកំពុងបំផ្លាញផ្ទះសម្បែងនៅភាគពាយ័ព្យទីក្រុង Reno រដ្ឋ Nevada ចាប់ពីថ្ងៃអាទិត្យនេះដែលវាគឺជាភ្លើងឆាបឆេះដែលបង្កឡើងដោយមនុស្សផ្ទាល់ និងមិនអាចទប់ស្កាត់បាន ខណៈដែលពួកគេបានលើកទឹកចិត្តដល់មនុស្សប្រហែលជា ៩ម៉ឺននាក់ឱ្យជម្លៀសខ្លួនចេញ។ ភ្លើងឆេះព្រៃ Hawk បានចាប់ផ្តើមនៅចុងសប្តាហ៍នេះ ហើយបានរាលដាលលើផ្ទៃដី ៥៣គីឡូម៉ែត្រការ៉េយ៉ាងឆាប់រហ័សរហូតពាសពេញតំបន់ Peavine Peak នៃព្រៃឈើជាតិ Humboldt-Toiyabe។ យ៉ាងហោចណាស់មានមនុស្ស៦នាក់ បានរងរបួសពីគ្រោះថ្នាក់នេះ ។ ភ្លើងបានឆាបឆេះឆាប់រហ័សកាលពីយប់ថ្ងៃសៅរ៍ ដែលមិនអាចធ្វើឱ្យអ្នកពន្លត់អគ្គីភ័យមិនអាចតស៊ូបាន និងធ្វើឱ្យពិបាកដល់អ្នកឆ្លើយតបផ្សេងៗទៀតនៅចំណុចក្តៅបំផុត ស្របពេលដែលក្រុមអ្នកស្រុកបានព្យាយាមរត់ចេញ។ តាមរូភាពវីដេអូពីក្នុងស្រុក បានថតជាប់ពីអគារ និងយានយន្តដែលកំពុងឆាបឆេះ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យបានប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងយ៉ាងខ្មួរខ្មាញ់ ហើយយន្តហោះបានទម្លាក់សារធាតុទប់ស្កាត់ភ្លើងរាលដាលដែរ។ មន្ត្រីបាននិយាយថា រចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ហើយអ្នករងរបួសរួមមានជនស៊ីវិលបីនាក់ និងអ្នកឆ្លើយតបដំបូងបីនាក់។ ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលភ្លើងបានចាប់ផ្តើមឆេះនោះទេ ដោយនិយាយថាវាកំពុងស្ថិតក្រោមការស៊ើបអង្កេតជាក់ស្តែង។ អភិបាលរដ្ឋ Nevada លោក Joe Lombardo បានប្រកាសអាសន្ននៅក្នុងស្រុក Washoe ទាំងមូល។ លោកក៏បានចល័តកងឆ្មាំជាតិ Nevada ដើម្បីគាំទ្រដល់ការពន្លត់ភ្លើងតាមអាកាស ជាមួយនឹងក្រុមឧទ្ធម្ភាគចក្រ២គ្រឿង ក៏ដូចជាកងទ័ពចំនួន៦០នាក់ ដើម្បីជួយដល់ប៉ូលីសការពារសង្កាត់ដែលត្រូវការជម្លៀសមនុស្សចេញជាបន្ទាន់។ ក្នុងនោះក៏មានបុគ្គលិកពន្លត់អគ្គីភ័យចំនួន៨០០នាក់ដែលបានឆ្លើយតបរួមគ្នាផងដែរ។ ប្រជាជនប្រមាណ ៤ម៉ឺន២ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញភ្លាមៗ ខណៈដែលតំបន់នោះកំពុង ត្រូវបានពង្រីកដោយភ្លើងឆេះយ៉ាងលឿន រហូតដល់ជ្រុងម្ខាងនៃសាកលវិទ្យាល័យ Nevada នៅទីក្រុង Reno។ លើសពីនេះមនុស្សបន្ថែមចំនួន ៤ម៉ឺន៥ពាន់នាក់ទៀត ក៏ស្ថិតនៅក្នុងតំបន់ព្រមានឲ្យជម្លៀសមនុស្សចេញជាប់ៗគ្នាដែរ។ អាជ្ញាធរបានស្នើយ៉ាងទទួចដល់ពួកគេទាំងអស់ ត្រូវតែចាកចេញឲ្យបានឆាប់ ហើយត្រៀមខ្លួននៅឱ្យនៅឱ្យឆ្ងាយរយៈពេលជាច្រើនថ្ងៃខាងមុខ ពីព្រោះខ្យល់បក់បោកកាន់តែខ្លាំងក្នុងស្ថានភាពនេះ នឹងធ្វើឱ្យកម្លាំងភ្លើងឆេះកាន់តែមិនអាចទប់ជាប់ និងហានិភ័យទាយទុកជាមុនបានទេ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ