ក្រុមការងារស្ថានីយ៍ជញ្ជីងអចល័តឃ្លាំងមឿង-ខេត្តពោធិ៍សាត់ បានសហការជាមួយក្រុមការងារចល័តចម្រុះក្រសួង ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឆ្មក់នៅលើផ្លូវជាតិលេខ៥ ឃាត់បានរថយន្ត ១០គ្រឿង ក្នុងនោះបានត្រួតពិនិត្យឃើញលើសទម្ងន់កម្រិតកំណត់ចំនួន០៤គ្រឿង ដែលផ្ទុកលើសចន្លោះពី០៦តោន ទៅ១២តោន
នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២៦ ក្រុមការងារស្ថានីយ៍ជញ្ជីងអចល័តឃ្លាំងមឿង-ខេត្តពោធិ៍សាត់ បានសហការជាមួយក្រុមការងារចល័តចម្រុះក្រសួង ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និង ជាប្រធានគណៈកម្មការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានការចូលរួមដោយឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការឯកឧត្តម មុី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការបានធ្វើការចុះឆ្មក់នៅលើផ្លូវជាតិលេខ៥ ឃាត់បានរថយន្ត ១០គ្រឿង ក្នុងនោះបានត្រួតពិនិត្យឃើញលើសទម្ងន់កម្រិតកំណត់ចំនួន០៤គ្រឿង ដែលផ្ទុកលើសចន្លោះពី០៦តោន ទៅ១២តោន។





