ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមដំណើរការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បានចាប់ផ្តើមចុះអនុវត្តការងារធ្វើជំរឿនមន្ត្រីនៅតាមអង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ដំណើរការចុះធ្វើជំរឿននេះ ស្ថិតក្រោមការចុះពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។

ក្នុងសកម្មភាពចុះធ្វើជំរឿននៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួង ក៏បានចូលរួមយ៉ាងសកម្មក្នុងដំណើរការផ្ទៀងផ្ទាត់ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះផងដែរ។
​ការងារនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវក្នុងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនៅទូទាំងប្រទេស។