ក្រសួងធម្មការនិងសាសនា “រៀបចំពិធីបើកវគ្គបណ្តុះបណ្តា លតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ” (ជំនាន់ទី៥៤) ដើម្បីពង្រឹងឡើងវិញនូវគុណធម៌ ក្រមសីលធម៌ របស់អាចារ្យ អាចារិនី មានសមត្ថភាពគ្រប់គ្រាន់អនុវត្តពិធីកម្មតាមក្បួនតម្រាបុរាណខ្មែរ

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៥៤ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាស នា បានពាំនាំនូវអនុសាសន៍របស់ឯកឧត្តម រដ្ឋមន្រ្តី ក្នុងការជំរុ ញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងតម្រង់ទិសអំពីរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗឲ្យបានត្រឹមត្រូវតាមក្បួនតម្រាពីបុរាណ។

ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា ក្រសួងធម្ម ការនិងសាសនា បានកំពុងខិតខំបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពង្រឹងមរតកវប្បធម៌ខ្មែរ ជានិមន្តរូបនៃដួងព្រលឹងជាតិ និងជាអត្តសញ្ញាណនៃភាពថ្លៃថ្នូររបស់ខ្មែរដែលមានចាត់តាំងពីសម័យបុរាណរបស់ដល់បច្ចុប្បន្ន ទៅកាន់អន្តរជាតិ។ ជាក់ស្តែ ងវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ចនិងក្រមសីលធម៌ អាចារ្យខ្មែរដែលមានសិក្ខាកាមសរុបចំនួន១៤,២៩៨អង្គ/នាក់រួចមកហើយ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវនិងផ្សព្វផ្សាយកិច្ចការសាសនាផ្សារភ្ជាប់សង្គម ដែលដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ក្រោមការយកចិត្តទុកដាក់និងអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា។ កិច្ចការងារនេះ ក៏ត្រូវបានយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានអនុសាសន៍ចង្អុលបង្ហាញបន្ថែមទៀតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ដោយណែនាំឱ្យក្រសួងធម្មការនិងសាសនា ត្រូវជំរុញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អាចារិនី ឱ្យបានទូលំទូលាយដើម្បីបន្តដោះស្រាយ «វិបត្តិ អាចារ្យខ្មែរ» បំបិទ «គម្លាតជំនាន់» ដែលអាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខ អភិរក្ស និងលើក កម្ពស់តម្លៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ក៏ដូចជាបំពេញតម្រូវការរបស់ប្រជាពុទ្ធ បរិស័ទ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនា ត្រូវបង្កើនចំនួន និងសមត្ថភាពរបស់ ឧទ្ទេសាចារ្យ ព្រមទាំងកែលម្អឯកសារសិក្សា និងមុខវិជ្ជាបង្រៀន ដើម្បីធានាគុណភាព ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ នៃការបណ្តុះបណ្តាលសំដៅបំពេញតម្រូវការពិតប្រាកដ នៃការរៀបចំពិធី កម្មសាសនា និងពិធីមង្គលសាសនានៅក្នុងប្រទេស តម្រង់ទិសដៅដល់ប្រតិបត្តិករ ដើម្បីឱ្យការរៀបចំពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ ស្របតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវនិងផ្សព្វផ្សា យកិច្ចការសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការបើកវគ្គបណ្តុះបណ្តាលនេះមាន គោលបំណងពង្រឹងឡើងវិញនូវគុណធម៌ ក្រមសីលធម៌ និងឱ្យមានការឯកភាពគ្នាក្នុងការប្រតិបត្តិទូទាំងប្រទេស ព្រមទាំងផ្តល់ឱកាសជូនអាចារ្យ អាចារិនីបានចូលរួមសិក្សាឈ្វេងយល់ ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធគ្នាទៅវិញទៅមក លើទម្រង់ពិធីកម្មផ្សេងៗ ដែលមាន នៅតាមមូលដ្ឋាន ភូមិ ស្រុកនីមួយៗ លើកកម្ពស់ចំណេះដឹង សមត្ថភាព ជំនាញ និងសីលធម៌របស់អាចារ្យ អាចារិនី ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមបំពេញតួនាទី និងភារកិច្ចក្នុងពិធីបុណ្យ ពិធីសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ប្រកបដោយភាពត្រឹមត្រូវ សមរម្យ និងមានការ ទទួលខុសត្រូវ។

សូមជម្រាបជូនថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយបើគិតចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ (ជំនាន់ទី១)រហូតមកទល់នឹងបច្ចុប្បន្ននេះ ក្រសួងធម្មការនិងសាសនាបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៥៣វគ្គ រួចមកហើយ មានសិក្ខាកាមសរុបចំនួន១៤,២៩៨ អង្គ/នាក់ មានព្រះសង្ឃ ១១២៥អង្គ, ស្ត្រី២៣២រូប និងកំពុងបន្តមកដល់ជំនាន់ទី៥៤នាឱកាសនេះ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង 

ដោយឡែកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីល ធម៌អាចារ្យខ្មែរជំនាន់ទី៥៤ នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ មានគ្រូឧទ្ទេសចំនួន២៤រូប ជាអ្នកធ្វើបទបង្ហាញ ទៅតាមជំនាញ ទេពកោសល្យ និងបទពិសោធរៀងៗខ្លួនលើមុខវិជ្ជាសំខាន់ៗចំនួន២៣មុខវិជ្ជា ចែកចេញជា៥ ផ្នែកធំៗ ដូចជា៖

-ផ្នែកទី១ ការគ្រប់គ្រង

-ផ្នែកទី២ វិជ្ជាហោរាសាស្ត្រ

-ផ្នែកទី៣ ពិធីបុណ្យសព និងពិធីបុណ្យនានា

-ផ្នែកទី៤ ទម្រង់អាពាហ៍ពិពាហ៍ខ្មែរ

-ផ្នែកទី៥ ការអប់រំ និងក្រមសីលធម៌ ៕