ក្តីសង្ឃឹមរសាត់បាត់ទៅ! មនុស្សស្លាប់កើនដល់ជាង២៣០០នាក់ ប៉ុន្តែការស្វែងរកមនុស្សបាត់ខ្លួននៅតែបន្តពីគ្រោះរញ្ជួយដីដ៏អង្រួននៅវេណេហ្ស៊ូអេឡា

ចូលដល់ថ្ងៃទី៨ហើយសម្រាប់ប្រទេសវេណេហ្សូអេឡា ក្រោយពីរងគ្រោះរញ្ជួយដីផ្ទួនៗនិងបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសខណៈក្រុមការងារជួយសង្គ្រោះឯកទេសបានដាក់ពង្រាយប្រព័ន្ធរ៉ាដាដើម្បីជំនួយដល់ការរកមនុស្ស ងាយស្វែងរកតាមរយៈគំនរបាក់បែកកប់ជ្រៅខាងក្នុងដែលមានទំហំប៉ុនភ្នំ និងសញ្ញានៃដង្ហើមជីវិតមនុស្សដ័កម្រផងដែរ ។ ត្រង់បាទទទេដែលស្ថិតនៅ Caraballeda ដែលជាសហគមន៍ឆ្នេរសមុទ្រមួយដែលរងគ្រោះខ្លាំងបំផុត មានក្រុមអ្នកពន្លត់អគ្គីភ័យប្រេស៊ីលបានធ្វើការពេញម៉ោង បន្ទាប់ពីកំណត់អត្តសញ្ញាណតាមរយៈការផ្តល់សញ្ញាដែលអាចមានមនុស្សនៅរស់ក្នុងអគារដែលដួលរលំនោះ។ “ម្សិលមិញយើងបានកំណត់អត្តសញ្ញាណសញ្ញាមួយចំនួន… ហើយថ្ងៃនេះយើងកំពុងធ្វើសកម្មភាពនេះម្តងទៀត ដើម្បីព្យាយាមបញ្ជាក់សញ្ញារបស់យើង ប៉ុន្តែឥឡូវនេះយើងមិនមានសញ្ញាណណាមួយនោះទេ អាចមានន័យថាពួកគេបានបាត់បង់ជីវិតជាបណ្តើរៗហើយ ព្រោះមិនអាចទ្រាំទ្រយូរថ្ងៃនៅខាងក្រោមផ្ទាំងថ្មបាន” នេះជាសំដីរបស់អ្នកពន្លត់អគ្គីភ័យប្រេស៊ីលដែលមានឈ្មោះថា Jaqueline dos Santos ។  ក្រុមសង្រ្គោះអន្តរជាតិបានប្រើប្រាស់សុនខហិតក្លិន ដើម្បីជាជំនួយស្វែងរកមនុស្ស ដែលវាបានទទួលការបណ្តុះបណ្តាល និងភ្ជាប់រ៉ាដាបង្ហាញអត្តសញ្ញាណជីវិតបែបអេឡិចត្រូនិចបាន និង ដើម្បីស្កេនតាមកំទេចកំទីតាមរយៈចង្វាក់បេះដូង ឬការដកដង្ហើមនៅក្រោមបេតុងដែលបាក់បែកបានផងដែរ។ ខណៈដែលឧបករណ៍ទំនើបៗបានធ្វើឱ្យក្តីសង្ឃឹមមានឡើងវិញសម្រាប់មនុស្សមួយចំនួនក្តី ក៏សមាជិកគ្រួសារជាច្រើននាក់ នៅតែបារម្ភខ្លាចចំពោះការបាត់បង់ជីវិតមនុស្សជាទីស្រលាញ់របស់ពួកគេដែរ។ ក្នុងចំណោមពួកគេនោះក៏មានលោក Melvin Tovar ដែលកំពុងស្វែងរកក្មួយប្រុសភ្លោះអាយុ៩ឆ្នាំរបស់គាត់ និងម្តាយរបស់ពួកគេដែរ។  កូនភ្លោះទាំងពីរនាក់បានជាប់គាំងនៅពេលដែលអគារអាផាតមិនរបស់ពួកគេបានដួលរលំអំឡុងពេលរញ្ជួយដីដ៏ខ្លាំងកាលពីនៅថ្ងៃទី២៤ខែមិថុនា។ យោងាតាមមន្ត្រីបាននិយាយថា មកដល់ថ្ងៃនេះគ្រោះរញ្ជួយដីនេះបានបន្តសម្លាប់មនុស្សកើនដល់ ២២៩៥នាក់ និងរបួសជាង ១១.០០០នាក់ និងកំពុងធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងរស់នៅក្នុងជម្រកសំពត់តង់ ឬនៅខាងក្រៅផ្ទះដែលគ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ថ្ងៃនេះដែរលោកស្រីអនុប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ូអេឡា Delcy Rodríguez ក៏បានចេញមកបដិសេធចំពោះការត្អូញត្អែរថា រដ្ឋាភិបាលបានឆ្លើយតបយឺតយ៉ាវពេកចំពោះគ្រោះមហន្តរាយនេះ ហើយបានទុកឲ្យជនស៊ីវិលទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះភាគច្រើននោះ។ លោកស្រី Rodríguez បានប្រាប់អ្នកសារព័ត៌មានបរទេស ដោយពាក់ខ្សែបូពណ៌ខ្មៅជានិមិត្តរូបនៃការកាន់ទុក្ខថ្នាក់ជាតិថា “យើងមិនបានរង់ចាំសូម្បីមួយថ្ងៃ ពីរថ្ងៃ ឬបីថ្ងៃទេ។ យើងបានធ្វើសកម្មភាពភ្លាមៗ”។ ប៉ុន្តែលោកស្រីបានទទួលស្គាល់ថា “ជាធម្មតា នៅកន្លែងដែលមានអគារដួលរលំ មនុស្សដំបូងដែលដឹងលឺមុនគេគឺជាអ្នករស់រានមានជីវិតពីការដួលរលំ ជាសាច់ញាតិ និងអ្នកជិតខាងជាដើម”។ ហើយ «ការ​យកទុក្ខ​សោកនាដកម្ម​មនុស្សធម៌​បែបនេះ​ទៅ​ធ្វើ​ជា​រឿង​នយោបាយ គឺជា​រឿង​ដ៏អាម៉ាស់​មួយដែលមួលបង្កាច់ថាពេលជួបគ្រោះមហន្តរាយទាំង​រដ្ឋាភិបាល និង​អាជ្ញាធរមូលដ្ឋាន ​មិន​បាន​ប្រឹងប្រែង​អ្វី​ទាំងអស់ ទាំង​ផ្នែក​សាធារណៈ ឯកជន ជាតិ ឬ​អន្តរជាតិនោះ» ដូច្នេះសូមបញ្ឈប់ពាក្យទាំងអស់នេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ