កំដៅទឹកសមុទ្រ និង បាតុភូត El Niño បានបង្ខំឱ្យត្រីបបែលហែលមកលើឆ្នេរខ្សាច់កាលីហ្វ័រញ៉ាកើនឡើងទ្វេដង លើសពីឆ្នាំ២០២៥ មានចំនួនរហូតដល់ជាង៣០០០ក្បាល

នៅលើឆ្នេរខ្សាច់ជាច្រើននាភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា គេបានរកឃើញត្រីបបែលរាប់រយក្បាលហូរហៀរមកលើឆ្នេរកើនឡើងជាងឆ្នាំមុន ដោយសាររលកកំដៅពីទឹកសមុទ្រនៃបាតុភូត អែលនីញ៉ូ ដែលពួកវាមិនអាចរកជ្រកកោនខាងក្រោមទឹកបាន និង ហែលឡើងមកកាន់ឆ្នេរលើគោក។ ឆ្នេរខ្សាច់នៅក្នុងរដ្ឋចំនួនពីរ ដែលស្ថិតនៅជិត Huntington Beach ត្រូវគេរាយការណ៍ថាមានត្រីបបែលជាង ៣១០០ក្បាល បានហែលឡើងមកកាន់ឆ្នេរនៅឆ្នាំនេះ ដែលវាជាចំនួនកើនឡើងច្រើនទ្វេដង បើធៀបជាមួយនឹងឆ្នាំ២០២៥កន្លងទៅ។ ក្រុមអ្នកជួយសង្គ្រោះបានព្រមានពីហានិភ័យដែលពួកវាហែលឆ្លងឡើងមកកាន់ឆ្នេរ ហើយក្រុមហ៊ុនមួយក៏បានបង្កើតស្បែកជើងកវែងដែលធន់នឹងការមុតព្រុយរបស់វា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយឧប្បត្តិហេតុនានាដែរ។ ត្រីបបែលទាំងនេះខ្លះត្រូវរងនូវកម្លាំងជាន់ដោយជើងមនុស្សងាប់ផង ខ្លះមិនអាចធន់នឹងកម្តៅទឹកសមុទ្រផង។ វិធីព្យាបាលរបួសគឺត្រូវយកពួកវាទៅត្រាំទឹកដែលត្រូវជាមួយនឹងសីតុណ្ហភាពនៃខ្លួនរបស់ពួកវា។ ទឹកក្តៅពីការកាំរស្មីរបស់អែលនីញ៉ូ ហើយរលកកំដៅសមុទ្រនៅតែបន្តកើតមាននៅផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងលិចអស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដែលវាគឺជាលើកទី៣ហើយ ដែលផ្នែកដ៏ធំនៃទឹកឆ្នេរសមុទ្រនៅតែក្តៅក្នុងរយៈពេលដ៏យូរ នេះបើយោងតាមរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសសហរដ្ឋអាមេរិក។ កាលពីខែមិថុនាកន្លងទៅ មន្ត្រីបានបញ្ជាក់ពីការបង្កើតបាតុភូតអែលនីញ៉ូ ដែលជាការឡើងកំដៅធម្មជាតិនៃផ្នែកខ្លះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល ដែលកើតចេញពីការផ្លាស់ប្តូរអាកាសធាតុទូទាំងពិភពលោក នឹងត្រូវគេរំពឹងថានឹងកើនឡើងដល់កម្រិតខ្លាំងជាប្រវត្តិសាស្ត្រ។ យោងតាមអ្នកឧតុនិយម បានឲ្យដឹងថាវាបានកើតឡើងនៅពេលដែលទឹកក្នុងមហាសមុទ្រឡើងកំដៅជាទូទៅ និង ដោយសារតែការប្រែប្រួលអាកាសធាតុបង្កឡើងដោយសកម្មភាពមនុស្សរបស់មនុស្សផ្ទាល់តែម្តង៕

សម្រួលអត្ថបទ៖ សុផារិន្ទ