កិច្ចពិភាក្សាទូទៅ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ជាកិច្ចពិភាក្សាក្នុងសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២
នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ បានរៀបចំកិច្ចពិភាក្សាទូទៅ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។
កិច្ចពិភាក្សានេះ សហដឹកនាំដោយឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា។
កិច្ចពិភាក្សានេះ បានធ្វើឡើងបន្ទាប់ពីបានប្រារព្ធនូវកម្មវិធីបើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា កាលពីព្រឹកមិញ។
កិច្ចពិភាក្សាទូទៅក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» នេះ ប្រព្រឹត្តទៅក្នុងគោលបំណងជួយធានាថាដំណើរការរបស់សន្និសីទនៅតែមានយុត្តិធម៌ មានសណ្តាប់ធ្នាប់ និងមានប្រសិទ្ធភាព៕




