កិច្ចប្រជុំប្រចាំខែពិភាក្សាលើកទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តការងាររបស់នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តសាស្រ្តនៃសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តការងាររបស់នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាសាលប្រជុំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន លោក លោកស្រី សមាជិក សមាជិកានៃស.ស.យ.ក ដោយពិភាក្សាសកម្មភាពសម្រេចរបស់ខ្លួនដែលបានអនុវត្តក្នុងរយៈពេលកន្លងមក និងទិសដៅផែនការសម្រាប់ការអនុវត្តបន្តនៃខែបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរវាយតម្លៃខ្ពស់ដល់ ឯកឧត្តម លោក លោកស្រី ជាក្រុមការងារដែលបានបន្តចូលរួមលើកកម្ពស់សកម្មភាពនាយកដ្ឋានបន្ថែមលើការងារស្នូលក្នុងក្រសួង ស្ថាប័នរបស់ខ្លួន។ នេះសរឱ្យឃើញថាទឹកចិត្តស្រឡាញ់ការងារយុវជន រួមកម្លាំងសាមគ្គីដើម្បីបុព្វហេតុជាតិ និងប្រជាជន ដោយបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ធនធាន សម្ភារៈ ធ្វើយ៉ាងណារួមគ្នាថែរក្សា នឹងអភិរក្សនូវវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តជាតិឱ្យបានគង់វង្សយូរអង្វែង ៕