កិច្ចប្រជុំចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្រោយអនុវត្តគម្រោងលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈការបោសសម្អាតមីនគាំទ្រដោយអង្គការមនុស្សធម៌កូរ៉េ
ខេត្តសៀមរាប: នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន តំណាងឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាធ្ញាធរមីនកម្ពុជាបានអញ្ជើញវត្តមានក្នុងកិច្ចប្រជុំចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្រោយអនុវត្តគម្រោងលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈការបោសសម្អាតមីនគាំទ្រដោយអង្គការមនុស្សធម៌កូរ៉េ Good People International ដោយមានការអញ្ជើញចូលរួមពីលោក Lee Young Gi នាយកអង្គការ Good People International លោកអភិបាលរងខេត្តសៀមរាប ម៉ាពូខេត្ត តំណាងមន្ទីរកសិកម្មខេត្តសៀមរាប តំណាងនាយកដ្ឋានពាក់ព័ន្ធមកពីអាជ្ញាធរមីន និងប្រតិបត្តិករ អង្គការ CHSD។
កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្រោយអនុវត្តគម្រោង និងពិធីប្រគល់ចម្ការមីនបោសសម្អាតរួចជូនសហគមន៍នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។



