ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានជិត ២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានជិត ២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ ២០២៦ កើនឡើង កើនឡើង ១៨,៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,២៦ ពាន់លានដុល្លារ កើន ២២,២% ខណៈជប៉ុននាំចូលមកវិញ បាន ៧១៧ លានដុល្លារ កើនឡើង ៦,៤%។

កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងបន្លាស់ និងអេឡិកត្រូនិក ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៅជប៉ុន ខណៈជប៉ុននាំចូលមកវិញមានគ្រឿងចក្រ យានយន្ត ឧបករណ៍អេឡិកត្រូនិក និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វិនិយោគិនជប៉ុនពេញចិត្តក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលទទួលបានផលចំណេញមួយចំនួន ដូចជាផ្សារទំនើបអ៊ីអន និងរោងចក្រគ្រឿងបង្គុំអេឡិកត្រូនិកផ្សេងៗ។

នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៣ ពាន់លានដុល្លារ កើន ១៧,១៤% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%៕