ការងារជួយសង្រ្គោះនិងស្តារឡើងវិញកំពុងដំណើរការក្នុងប្រទេសនេប៉ាល់! បន្ទាប់ពីរងគ្រោះជំនន់ល្បាក់ភក់ដ៏មហិមាសម្លាប់មនុស្សកើនដល់៧៨៨នាក់ និង២៥០២បាត់ខ្លួន

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្អាតល្បាក់ភក់កំពុងដំណើរការនៅក្នុងស្រុក Nuwakot របស់ប្រទេសនេប៉ាល់នៅថ្ងៃចន្ទ នេះ បន្ទាប់ពីរងគ្រោះទឹកជំនន់ដ៏មហិមាភ្លាមៗ និងបានបន្សល់ទុកនូវស្លាកស្នាមយ៉ាងបំផ្លិចបំផ្លាញបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនេប៉ាល់។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់បាននិយាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧៨៨នាក់ ដោយមនុស្សចំនួន២៥០២នាក់នៅតែបន្តបាត់ខ្លួនរួមទាំងជនបរទេស២១ជាតិសាសន៍ និង ជនជាតិឥណ្ឌាដែលបានឆ្លងកាត់ធ្វើធម្មយាត្រាទៅកាន់កំពូលភ្នំដ៏ពិសិដ្ឋទីបេផងដែរ។ ចំណែកខាងអាជ្ញាធរចិនវិញបានរាយការណ៍ថាចំនួនមនុស្សស្លាប់ខាងភាគីចិនឡើងដល់ ១៦នាក់ និង ៥៤៦នាក់បាត់ខ្លួននៅតំបន់ព្រំដែនទីបេ។ រថយន្តជីកដីជាច្រើនគ្រឿងត្រូវបានគេគេដាក់ពង្រាយយ៉ាងច្រើន ដើម្បីជំនួយដល់ការស្វែងរកមនុស្សឲ្យបានទាន់ពេលវេលាពីទីតាំងខូចខាត និងជួយសម្អាតល្បាក់ភក់ស្អិត និងកំទេចកំទី ពីសំណល់ទឹកជំនន់ រអិលបាក់ដីពីល្បាយលាយគ្នានៃផ្ទាំងទឹកកក និង ដីបាតបឹងនៅលើជ្រលងភ្នំ។ ការស្វែងរកមនុស្សបាត់ខ្លួនរាប់រយរាប់ពាន់នាក់ ត្រូវបានចូលរួមពីប្រទេសដែលមានពលរដ្ឋខ្លួនឯងបាត់ខ្លួនជាង១០ប្រទេសផង និង ជំនួយអន្តរជាតិនានាផង នៅក្នុងតំបន់នោះដើម្បីធ្វើការងាររកមនុស្សតាមជ្រលងភ្នំជាច្រើនកន្លែង។ កាលពីថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា ជនបរទេសចំនួន២៦១នាក់កំពុងបាត់ខ្លួននៅផ្នែកខាងទីបេ រួមទាំងជនជាតិនេប៉ាល់ជាង១០០នាក់ដែរ និងអ្នកផ្សេងទៀតមកពីជុំវិញពិភពលោក។ ទឹកជំនន់ល្បាក់ភក់ភ្លាមៗកាលពីថ្ងៃពុធបានចាប់ផ្តើមឡើង បន្ទាប់ពី មានហេតុការណ៍ផ្ទាំងទឹកកកមួយផ្នែកនៃជួរភ្នំហិម៉ាល័យបាក់រលំ និង ធ្លាក់ចូលជ្រលងបឹង បណ្តាលឲ្យទឹកកញ្ជ្រោងចេញពីបាតបឹង ហៀរសង្រ្គបចេញមកក្រៅជាងបាក់ទំនប់ និងក្នុងល្បឿនដ៏លឿនបំផុតដែរ។ អ្នកវិទ្យាសាស្ត្របានសិក្សាតាមរូបភាពផ្កាយរណបបាននិយាយទៀតថា ថ្មនៅក្រោមផ្ទាំងទឹកកកនៃតំបន់ហិម៉ាល័យដែលបានដួលរលំនោះ គឺមានផ្នែកខ្លះគឺជាដុំទឹកធំៗបំផុត ដែលហេតុការណ៍បាក់រលំផ្ទាំងទឹកកកនេះ ក៏បណ្តាលមកពីមួយផ្នែកនៃគ្រោះរញ្ជួយដីកម្រិត៥.២ រ៉ិចទ័រ និង មានភ្លៀងធ្លាក់ច្រើននៃទីតាំងនោះដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ