ព្រះរាជអំណោយដ៏សន្ធឹកសន្ធាប់របស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ត្រូវ ប្រគល់ជូន វីរៈកងទ័ព អតីតយុទ្ធជន និវត្តនិងជនភៀសសឹកនៅខេត្តកោះកុង
(កោះកុង)៖ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃកម្ពុជា និងមានការអញ្ជើញជាអធិបតីកិត្តិយសដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឧទ័យសេនានុពលធម្មិកញាណ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធានុរ័ក្ខសិរីធម្មនាថ កាន់ ចន្ទ្រា ទៀ វិញ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំព្រះមន្រ្តីសង្ឃជាន់ខ្ពស់រាជធានី-ខេត្ត តាមឋានានុក្រមប្រមាណ១០៥ព្រះអង្គ ព្រមទាំងសប្បុរសជន ចូលរួមសំណេះសំណាលសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏សន្ធឹកសន្ធាប់របស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន ប្រគល់ជូន វីរកងទ័ព វីរនគរបាល ប្រមាណ៣៧អង្គភាពនិងជនភៀសសឹក នៅខេត្តកោះកុង ។
នាឱកាសនេះលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់ព្រះសិរីសម្មតិវង្ស ទេព ផាន ដែលនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មកប្រគេនព្រះសង្ឃ ជូនប្រគល់ជូន វីរកងទ័ព វីរនគរបាល កងរាជអាវុធហត្ថ និងជនភៀសសឹក នៅខេត្តកោះកុង។
លោកជំទាវ បានមានប្រសាសន៍ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលមានទឹកព្រះទ័យព្រួយបារម្ភ និងផ្តល់ជូនព្រះរាជអំណោយដ៏សន្ធឹកសន្ធប់ថ្លៃថ្លា តាយរយៈព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់ ព្រមទាំងមានការនិមន្តអមដំណើរដោយព្រះមន្រ្តីសង្ឃរាជធានី-ខេត្ត យកមកប្រគល់ដល់ វីរកងទ័ព វីរនគរបាល កងរាជអាវុធហត្ថ និងជនភៀសសឹកនៅខេត្តកោះកុងនាឱកាសនេះ បានបង្ហាញពីទឹកព្រះទ័យសន្តោសប្រណីរបស់គណៈសង្ឃនាយករបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីកម្លាំងដ៏រឹងមាំនៃស្មារតីមហាសាមគ្គីជាតិខ្មែរជាធ្លុងមួយ កម្លាំងមហាសាមគ្គីជាតិខ្មែររបស់សប្បុសរជនជិតឆ្ងាយ ដែលមិនបោះបង់ប្រជាពលរដ្ឋនិងកង់កំលាំងរបស់យើងឲ្យនៅឯកោនោះឡើយ ។
នាឱកាសនោះដែរព្រះសិរីសម្មតិវង្ស ទេព ផាន បាននាំនៅព្រះរាជបន្ទូលផ្តាំផ្ញើរសួរសុខទុករបស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលតែងយកចិត្តទុកដាក់ពីសុខទុក្ខ យកចិត្តទុកដាក់ នឹងបានផ្តល់នូវព្រះរាជអំណោយមានដូចជា គ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ចំបាច់ ដើម្បីជួយសម្រាលបន្ទុកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជូនប្រគល់ជូន វីរកងទ័ព វីរនគរបាល កងរាជអាវុធហត្ថ និងជនភៀសសឹកកម្ពុជា បានមួយអន្លើរ ។
ដោយឡែក ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលមកចែកជូននាពេលនេះរួមមាន៖
១.ជូនវីរកងទ័ព វីរនគរបាល និងកងរាជអាវុធហត្ថ ចំនួន ៣៧អង្គភាព ក្នុងខេត្តកោះកុង ដោយក្នុង ១អង្គភាព និងទេយ្យទានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានដូចជា៖ (ទឹកបរិសុទ្ធ ,មី, ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ ,ទឹកក្រូច, បារី និងសៀង )និងបច្ច័យមួយចំនួនធំផងដែរ ។
២.ជូនកុំព្យូទ័រចំនួន ២គ្រឿងសម្រាប់បម្រើការដល់អង្គភាពព្រមទាំងជូនម៉ូតូដល់វីរកងទ័ពដែលខ្វះខាត មធ្យោបាយធ្វើដំណើរចំនួន ១គ្រឿង និងជូនវីរកងទ័ព ក្នុង ១នាក់ៗ ៣០,០០០រៀល។
៣. ជូនប្រជាពលរដ្ឋភៀសសឹក ដោយក្នុង ១គ្រួសារទទួលបាន៖ ថវិកា ៣០,០០០រៀល ,មី ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ និងទេយ្យទានផ្សេងៗទៀត ៕



