Vietjet មានការផ្តល់ជូនពិសេសសម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង​ Eco ១០០% ទម្ងន់អីវ៉ាន់កាន់តែច្រើនជាងមុន​ និងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់អ្នកដំណើរដែលហោះហើរពីសៀមរាប-ហាណូយ និងទៅកន្លែងផ្សេងៗទៀត

ភ្នំពេញ ថ្ងៃទី ខែមេសា ឆ្នាំ ២០២៦ ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ​ចូលឆ្នាំខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ Vietjetបានផ្ដល់ប្រូម៉ូសិនមានពេលកំណត់ ដោយបញ្ចុះតម្លៃ ១០% លើតម្លៃសំបុត្រ Deluxe និងឱកាសដើម្បីទទួលបាន សំបុត្រ Eco ក្នុងការបញ្ចុះតម្លៃ ១០០%​​​  ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjetរវាងខេត្តសៀមរាប និងទីក្រុងហាណូយ រួមជាមួយនឹង បណ្តាញជើងហោះហើរ​នៅ​អាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីកយ៉ាងឆាប់រហ័សនោះកម្មវិធីពិសេសដ៏មិនគួរឱ្យជឿនេះ ជា​ពេលវេលា​ពិសេសជាងពេលណាទាំងអស់ ក្នុងការទៅលេងកម្សាន្ត នៅប្រទេសវៀតណាម និងទកន្លែងផ្សេងៗទៀត

ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ នៃថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ អ្នកដំណើរដែលកក់សំបុត្រ Deluxe អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១០% លើផ្លូវហោះហើរសៀមរាប-ហាណូយ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀតទៅកាន់/ពីប្រទេសវៀតណាមដោយប្រើលេខកូដ DLX10និងការបញ្ចុះតម្លៃ ១៥% លើសេវាកម្មក្នុងស្រុកនៅក្នុងប្រទេសវៀតណាមដោយប្រើលេខកូដ DLX15 (*)។ ការផ្តល់ជូនពិសេសនេះ​ អនុវត្តចំពោះការកក់សំបុត្រដែលធ្វើឡើងតាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទផ្លូវការ របស់ Vietjet សម្រាប់ការធ្វើដំណើរ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦(**)។

ដោយត្រូវបានរចនាឡើងដើម្បីផ្ដល់ផាសុកភាព និងភាពងាយស្រួលកៅអី Deluxe របស់ Vietjet ជួយបង្កើនបទពិសោធន៍ធ្វើដំណើរជាមួយនឹងការទទួល​អីវ៉ាន់ទម្ងន់​​រហូតដល់ ២០ គីឡូក្រាម ជម្រើសកៅអី អង្គុយដោយឥតគិតថ្លៃ និងភាពបត់បែនក្នុងការផ្លាស់ប្តូរជើងហោះហើរ។សំបុត្រយន្តហោះនេះគឺសម្រាប់អ្នកដែលស្វែងរកការធ្វើដំណើរដែលប្រកបដោយផាសុកភាព និងគ្មានកង្វល់ មិនថាហោះហើរក្នុងប្រទេសវៀតណាម ឬតាមបណ្តាញជើងហោះហើរ​អន្តរជាតិរបស់ក្រុមហ៊ុន ដែលកំពុងរីកដុះដាល​នោះទេ។

ដើម្បីផ្តល់តម្លៃកាន់តែពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា Vietjet ក៏នឹងចាប់ផ្តើមកម្មវិធីលក់សំបុត្រ​Double Day” រយៈពេលតែមួយថ្ងៃនៅថ្ងៃទី ខែមេសា ឆ្នាំ ២០២៦ ដោយផ្តល់ឱ្យអ្នកដំណើរនូវឱកាសទទួលបានការបញ្ចុះតម្លៃ ១០០% លើសំបុត្រ Eco (*) ជាមួយនឹងលេខកូដប្រូម៉ូសិន SUPERSALE100 កម្មវិធីនេះអនុវត្តលើគ្រប់បណ្តាញទាំងមូលរបស់ Vietjet ហើយ​អាច​ធ្វើ​ការកក់សំបុត្រចន្លោះពីម៉ោង ០០:០០ ដល់ ២៣:០០ នៅថ្ងៃទី ខែមេសា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (**)។

 

បន្ថែមពីលើកម្មវិធីដ៏រំភើបនោះ រាល់ការកក់សំបុត្រដែលជោគជ័យធ្វើឡើងត្រឹមថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នឹងបញ្ចូលអ្នកដំណើរដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Gold” របស់ក្រុមហ៊ុន Vietjet ដោយមានរង្វាន់ជាច្រើនដូចជា មាស ៩៩៩. តម្លឹងប័ណ្ណទឹកប្រាក់​អេឡិចត្រូនិចដែលមានតម្លៃខ្ពស់ និងរង្វាន់ដ៏គួរឱ្យទាក់ទាញផ្សេងទៀត (***)។

ស្របពេលដែលប្រទេសវៀតណាមបន្តទាក់ទាញការចាប់អារម្មណ៍ជាសាកល ដោយសារទេសភាពចម្រុះ វប្បធម៌ដ៏សម្បូរបែប និងទីក្រុងដែលពោរពេញដោយថាមពល ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់នូវច្រកដ៏ងាយស្រួលទៅកាន់គោលដៅទេសចរណ៍ពេញនិយមនានានៅក្នុងប្រទេសវៀតណាម។មានតាំងពីឆ្នេរស្ងប់ស្ងាត់លើកោះភូកុក ដាណាង និងញ៉ាត្រាង រហូតដល់ភ្នំដ៏ស្រស់ស្អាតនៅហាយ៉ាង និង សាប៉ា និងសម្រស់ទីក្រុងហាណូយដែលជា​ក្រុងប្រវត្តិសាស្ត្រ​ ទីក្រុង ហ៊ឺ (Hue) និង ហូយអាន ក៏ដូចជាថាសោភណភាពដ៏រស់រវើកនៃ​ទីក្រុងហូជីមិញ ដូច្នេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចរីករាយកម្សាន្ត​តាម​គោលដៅទេសចរណ៍នីមួយៗ ដែលមានការបញ្ចូលគ្នារវាងប្រពៃណីជាមួយនឹងភាពទំនើប។

ជាមួយនឹងបណ្តាញដ៏ទូលំ​ទូលាយតភ្ជាប់ប្រទេសវៀតណាមទៅកាន់គោលដៅសំខាន់ៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយ។ កក់សំបុត្រឥឡូវនេះ ហើយធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដោយហោះហើរជាមួយ Vietjet

 

(*) ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះសំបុត្រធ្វើដំណើរមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងកាលបរិច្ឆេទដែលមានតម្រូវការធ្វើដំណើរមមាញឹក​ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

(***) សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី ធ្វើដំណើរជាមួយ Vietjetមានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Goldសូមចូលទៅទីនេះ

Screenshot