Veiled Musician Cambodia (VMC) ជាកម្មវិធីប្រលងចម្រៀងសម័យថ្មី ដែលបញ្ចូលសិល្បៈនិងវប្បធម៌ខ្មែរ ចាប់ផ្ដើមធ្វើប្រជុំជាលើកដំបូង

ភ្នំពេញ៖ កម្មវិធី Veiled Musician Cambodia (VMC) ត្រូវបានប្រជុំជាលើកដំបូងនៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ដឹកនាំដោយ​លោក ប្រាក់ ម៉ៅម៉ូលីន ប្រធាននាយកដ្ឋានព័ត៌មានផ្សាយទៅបរទេស តំណាងឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងក្របខណ្ឌសហការរវាង ទូរទស្សន៍ជាតិកម្ពុជា ជាមួយ​ក្រុមហ៊ុន Thanan Varaman Digital 21 និង​ក្រុមហ៊ុន Keverse។

កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់ៗជាចម្បងដូចជា៖

វិធីសាស្រ្តគ្រប់គ្រង និងការផលិតកម្មវិធី

ការបែងចែកការងារបច្ចេកទេស

ការជ្រើសរើសទីតាំងផលិតកម្មវិធី

ការរៀបចំផែនការផ្សព្វផ្សាយ

ការរចនារបៀបនាំអោយកម្មវិធីនេះស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ

កម្មវិធី Veiled Musician Cambodia (VMC) មានបំណងស្វែងរកសិល្បករជំនាន់ថ្មីដែលមានទេពកោសល្យក្នុងការរួមបញ្ចូលវប្បធម៌ខ្មែរជាមួយនឹងសិល្បៈសម័យទំនើប។ ការជ្រើសរើសបេក្ខជននឹងចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ ២០២៥ ដោយបេក្ខជនទាំងពីរភេទ មានអាយុពី ១៦ ដល់ ២៧ ឆ្នាំ អាចដាក់ពាក្យចូលរួមបាន។

បេក្ខជនដែលទទួលបានជ័យលាភីក្នុងការប្រកួតនៅកម្ពុជា នឹងត្រូវតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតបន្តនៅប្រទេសកូរ៉េ។

សូមពង្រឹងការតាមដានព័ត៌មានបន្ថែម អំពីការចុះឈ្មោះ កាលបរិច្ឆេទ និងលក្ខខណ្ឌនានា តាមរយៈ ផេកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា (TVK)។
សូមអរគុណ!