Radisson Hotel Group ពង្រីកការវិនិយោគនៅកម្ពុជាជាមួយនឹងការចុះហត្ថលេខាលើគម្រោង Radisson Hotel & Suites Bay of Lights Sihanoukville

Radisson Hotel Group បានប្រកាសពីការចុះហត្ថលេខាលើគម្រោង Radisson Hotel & Suites Bay of Lights Sihanoukville ដែលជាការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ គ្រោងនឹងបើកដំណើរការនៅពេលអនាគតខាងមុខ សណ្ឋាគារដែលមានចំនួន ១៧៦ បន្ទប់នេះនឹងមានទីតាំងនៅក្នុងសង្កាត់ Gateway ដែលជាដំណាក់កាលដំបូងនៃគម្រោង Bay of Lights ជាទីក្រុងចម្រុះប្រកបដោយចក្ខុវិស័យនៅលើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា។
ក្រុងព្រះសីហនុជាទីក្រុងកំពង់ផែទឹកជ្រៅឈានមុខគេរបស់កម្ពុជា ដែលកំពុងដំណើរការការផ្លាស់ប្តូរទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅឆ្នាំ ២០៣៨ ស្របតាមទិសដៅសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះនឹងបង្កើតទីក្រុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងបច្ចេកវិទ្យា ជំរុញតម្រូវការសាជីវកម្ម បន្ថែមពីលើការទាក់ទាញការកម្សាន្តដែលកំពុងកើនឡើង។
សណ្ឋាគារថ្មីនេះនឹងមានបន្ទប់ចម្រុះ និងសេវាកម្មអាផាតមិន ដែលភាគច្រើនមានទេសភាពសមុទ្រ រួមជាមួយនឹងកន្លែងទទួលទានអាហារចំនួនបី អាងហែលទឹកលើដំបូល ស្ប៉ា និងកន្លែងហាត់ប្រាណ។ ទីតាំងដ៏ល្អ ចម្ងាយត្រឹមតែ ៥ នាទីពីឆ្នេរឯកជនមួយ និងនៅជាប់នឹងពាណិជ្ជកម្មរបស់ទីក្រុង អចលនទ្រព្យស័ក្តិសមសម្រាប់ទាំងអ្នកធុរកិច្ច និងអ្នកធ្វើដំណើរកម្សាន្ត។ គម្រោងស្ថិតនៅចម្ងាយ ២៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង ២០ នាទីពីកំពង់ផែអូរឈើទាល ដែលជាច្រកទៅកាន់កោះរបស់កម្ពុជា។
គម្រោងនេះត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានទស្សនៈវិស័យវែងឆ្ងាយ រួមបញ្ចូលគ្នានូវទស្សនវិស័យជាសកលជាមួយនឹងអ្នកជំនាញក្នុងស្រុក ស្របតាមទស្សនៈវិជ្ជា “ចាប់ផ្តើមពីបេះដូង”។ ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងសំខាន់ៗចំនួន ១៧ ដែលធានាបាននូវទីតាំងល្អៗ នៅក្នុងវិស័យអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍ និងកំណត់ស្តង់ដារថ្មីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្មដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការយល់ដឹងអំពីទីផ្សារ និងទំហំនៃការលក់គម្រោងគឺយើងបានបង្ហាញឲ្យអ្នកវិនិយោគទូទាំងពិភពលោកមើលឃើញពីទំនុកចិត្ត និងសុវត្ថិភាព សម្រាប់ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស។
“ក្រុងព្រះសីហនុគឺជាត្បូងលាក់ខ្លួននៃអាស៊ីអាគ្នេយ៍ មានលក្ខណៈពិសេសដែលបញ្ចូលគ្នាភាពស្រស់ស្អាតនៃឆ្នេរសមុទ្រ និងឱកាសសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ការចុះហត្ថលេខាលើ Radisson Hotel & Suites Sihanoukville គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកគោលដៅសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយបំពេញបន្ថែមការវិនិយោគរបស់យើងនៅក្នុងទីក្រុងភ្នំពេញ” នេះជាការលើកឡើងរបស់ លោក Ramzy Fenianos ប្រធានផ្នែកអភិវឌ្ឍន៍ APAC នៃសណ្ឋាគារ Radisson Hotel Group។
ការអភិវឌ្ឍគម្រោង Bay of Lights ដែលលាតសន្ធឹងលើផ្ទៃដី ៩៣៤ ហិកតា រួមបញ្ចូលនូវលំនៅឋាន ពាណិជ្ជកម្ម ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងកន្លែងកម្សាន្ត រួមទាំងសេវាកម្មជិះទូក និងកន្លែងកម្សាន្តបែបវប្បធម៌ផងដែរ។ ជាផ្នែកមួយនៃគោលដៅដែលបានគ្រោងទុកនេះ ក្រុមហ៊ុន Radisson Hotel Group បានកំណត់ទីតាំងសំខាន់មួយនៅចំកណ្តាលទីក្រុង Bay of Lights នោះគឺមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Bay of Lights (BICC) ដោយចាប់យកអត្ថប្រយោជន៍នៅដំណាក់កាលដំបូងនៃការអភិវឌ្ឍរបស់គម្រោង។ ហ៊ុមព័ទ្ធដោយតំបន់សេវាកម្មរស់នៅទំនើបៗដូចជា កន្លែងលក់ទំនិញ ការដើរទិញឥវ៉ាន់រួចពន្ធ និងទីលានវាយកូនហ្គោល សណ្ឋាគារនេះត្រៀមនឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ៖ គម្រោងផ្លាស់ប្តូរទីតាំងរដ្ឋបាលរបស់រដ្ឋាភិបាលនៅឆ្នាំ ២០២៦ ការពង្រីកអាកាសយានដ្ឋានខេត្តព្រះសីហនុ និងដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ គម្រោងនេះត្រូវបានព្យាករថា សន្និបាត ពិព័រណ៍ និងកន្លែងកម្សាន្តនឹងទាក់ទាញអ្នកទស្សនាចំនួន ៦៥០,០០០ នាក់ក្នុងមួយឆ្នាំ។
គាំទ្រដោយគោលនយោបាយនៃការអភិវឌ្ឍទីក្រុងរាម និងការគាំទ្រផ្នែកឧស្សាហកម្មពី Bay of Lights មានន័យថា BICC នឹងនាំយកចំនួនមនុស្សកាន់តែច្រើន ដូច្នេះសណ្ឋាគារ Radisson គឺត្រូវឈរលើទីតាំងល្អបំផុតដើម្បីបំពេញតម្រូវការបដិសណ្ឋារកិច្ចកម្រិតខ្ពស់ ដោយធានាបាននូវការចូលស្នាក់នៅ និងការត្រឡប់មកវិញម្តងទៀតប្រកបដោយស្ថិរភាព។
Radisson Hotel Group មានសណ្ឋាគារចំនួនពីរដែលកំពុងអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា៖ Radisson Blu Phnom Penh (១៦០ បន្ទប់) និង Radisson RED Phnom Penh (២០០ បន្ទប់) ទាំងពីរនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៧។ ការបន្ថែមសណ្ឋាគារ Radisson Hotel & Suites Sihanoukville នឹងពង្រឹងបន្ថែមទៀតនូវវត្តមានរបស់ Radisson Hotel Group នាពេលខាងមុខនៅក្នុងប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ប៉ាស៊ីហ្វិក។ជាមួយនឹងការទទួលភ្ញៀវទេសចរណ៍ប្រមាណ ៥ លាននាក់ក្នុងឆ្នាំ ២០២៤ ទាំងអ្នកធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ គោលដៅទេសចរណ៍ខេត្តព្រះសីហនុគឺស្ថិតនៅលើទិសដៅមួយដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងធុរកិច្ចដែលពេញនិយមបំផុតរបស់កម្ពុជា។ ភ្ញៀវនឹងរីករាយជាមួយឆ្នេរខ្សាច់ពណ៌សក្នុងទីក្រុងដូចជា ឆ្នេរឯករាជ្យ ឆ្នេរសិរីភាព និងអូរត្រេះនិងថែមទាំងអាចទៅកន្លែងវប្បធម៌ដូចជាវត្តលើ ទិញទំនិញនៅផ្សារលើ ឬទស្សនាលក្ខណៈពិសេសធម្មជាតិនៃឧទ្យានជាតិរាម និងទឹកធ្លាក់ក្បាលឆាយ។