Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាគណៈប្រតិភូទៅចូលរួមវេទិកាគោលនយោបាយតំបន់ស្តីពី “ការលើកកម្ពស់សេវាហិរញ្ញវត្ថុឌីជីថលដែលជាយន្តការដ៏សំខាន់សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ

ដែលបានសហការរៀបចំឡើងដោយសមាគមឥណទានជនបទ និងកសិកម្មអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association–APRACA) និងធនាគារ Agribank នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ វេទិកានេះ បានផ្តល់ឱកាសដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារកណ្តាល ដៃគូអភិវឌ្ឍ និងស្ថានប័នដែលពាក់ព័ន្ធក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ដោយផ្តោតលើចំណុចសំខាន់ៗ ០៣ រួមមាន៖ ១/. និន្នាការ និងនវានុវត្តភាពលើការផ្តល់សេវាហិរញ្ញវត្ថុឌីជីថល សម្រាប់កសិករខ្នាតតូច សហគមន៍កសិករ/សហគមន៍កសិកកម្ម និងកសិ-ពាណិជ្ជកម្មខ្នាតតូចនៅទីជនបទ, ២/. តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារកណ្តាល ដៃគូអភិវឌ្ឍ និងស្ថានប័នដែលពាក់ព័ន្ធ ក្នុងការគំាទ្រជាគោលនយោបាយសម្រាប់ការអនុវត្តផ្តល់សេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាឌីជីថល និង ៣/. បច្ចេកទេស និងឧបករណ៍ឌីជីថល ដែលបានប្រើប្រាស់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងបង្កើតនូវកាលានុវត្តភាពទីផ្សារដល់ប្រជាកសិករ។

Footer ads TVK