Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីទាំងអស់ដែលជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល និងរូបខ្ញុំផ្ទាល់ក្នុងនាមជាប្រធានដឹកនាំប្រតិភូ ជាពិសេសលើការងារសម្របសម្រួល

ផ្តល់នូវភាពកក់ក្តៅតាមរយៈការទទួលជួបលើកទឹកចិត្ត ការផ្តល់ជាប្រាក់ហោប៉ៅ ការសម្រួលផ្តល់នូវជើងយន្តហោះពិសេស និងការជំរុញការចាក់វ៉ាក់សាំងជូនដល់ប្រតិភូកីឡាករកីឡាការិនីនាពេលកន្លងមកនេះគឺដើម្បីអនុញ្ញាតឱ្យពួកគាត់អាចផ្តោតទាំងកាយទាំងចិត្តស្មារតីក្នុងការហ្វឹកហាត់តាមវិញ្ញាសារនីមួយៗក៏ដូចជាត្រៀមខ្លួនគ្រប់ជ្រុងជ្រោយក្នុងការសម្រេចឱ្យបាននូវជោគជ័យជាសមិទ្ធផលថ្មីបន្ថែមជូនជាតិមាតុភូមិរបស់យើង។
ជាមួយនឹងស្មារតីនៃការខិតខំប្រឹងប្រែង ពុះពារ ហ្វឹកហាត់ និងការចូលរួមក្នុងការប្រកួតតំណាងអោយកម្ពុជា របស់បងប្អូនអត្តពលិក សម្រាប់ខ្ញុំផ្ទាល់គ្នាអ្វីក្រៅពីការគាំទ្រ សហការ ផ្តល់នូវការជឿជាក់ និងរួមដំណើរបន្តជាមួយគ្នា ដើម្បីទទួលបានជោគជ័យ នាំមកនូវមោទនភាពសម្រាប់ជាតិរបស់យើង។ សូមជូនពរឱ្យដំណើររបស់ប្រតិភូ កីឡាករ កីឡាការិនីកម្ពុជា ប្រកបដោយភាពរលូន និងសុខសុវត្ថិភាព។

Footer ads TVK