Fix Banner Stand
Fix Banner Stand
Footer ads TVK

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួបពិភាក្សាការងារជាមួយលេខាទី១ និងជាកុងស៊ុលស្ថានទូតញ៉ូហ្សីឡែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានទទួលជួប និងសម្តែងការគួរសមជាមួយលោកស្រី Barbara Welton លេខាទី១ និងជាកុងស៊ុលស្ថានទូតញ៉ូហ្សីឡែន ប្រចាំទីក្រុងបាងកក ដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ០៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

Footer ads TVK