Fix Banner Stand
Fix Banner Stand
Footer ads TVK

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំខេត្តសៀមរាប

នាព្រឹកថ្ងៃ សុក្រ ១៣រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីត្រៀមកំលំាងជួយសង្រ្គោះបន្ទាន់ ។

ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលរងផលប៉ះពាល់ ក្នុងស្រុកក្រឡាញ់ រួមមាន៖
-ប៉ះពាល់ឃុំចំនួន ១០ឃុំ ស្មើនិង ៤២ភូមិ
-ប្រជាពលរដ្ឋរងគ្រោះមានចំនួន ១៧៣៩គ្រួសារ
-លិចផ្ទះកម្រិតស្រាល ចំនួន ១៦៧៩ ខ្នងផ្ទះ
-លិចទីធ្លាសាលារៀន ចំនួន ១៧ សាលា
-លិចបរិវេណវត្ត ចំនួន ០៤វត្ត
-លិចអាគាររដ្ឋបាល(ស្រុក-ឃុំ)ចំនួន ០៦កន្លែង
-លិចមន្ទីរពេទ្យបង្អែកស្រុក ចំនួន ០១កន្លែង
-លិចផ្លូវជាតិ៦៨ ប្រវែង ១៥០០ម៉ែត្រ
-លិចផ្លូវលំក្នុងភូមិ ប្រវែង១៦០៨៨ម៉ែត្រ (ច្រោះខូច១២ម៉ែត្រ)
-ប៉ះពាល់ស្រូវ ចំនួន ៦៥៥៥ហិកតា។

ក្នុងនោះដែរ រដ្ឋបាលស្រុក ក៏បានរៀបចំផែនការអន្តរាគមន៍ និងតាមដានបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឱ្យបានច្បាស់លាស់ ដើម្បីធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមការលិ ចលង់ផ្ទះសម្បែងមកកាន់ទីទួលសុវត្ថិភាព ដោយធ្វើការណែនាំឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងបង្ការការពារឆ្លងជំងឺនានា ក៏ដូចជាជំងឺកូវីដ-១៩ និងត្រៀមបង្ការឆ្លើយតបចំពោះគ្រោះមហន្តរាយនានាដែលនឹងអាចកើតឡើងជាយថាហេតុ ។

គួរបញ្ជាក់ផងដែរថាដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាតាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មកធ្វើឲ្យកម្ពស់ទឹកស្ទឹងស្រែងមានការកើនឡើងខ្លាំងដល់ចំណុចប្រកាសអាសន្ន បណ្តាលឲ្យមានលិចលង់ផលដំណាំ ភូមិដ្ឋាន លំដ្ឋាន សរុបរួម៖ ប៉ះពាល់ឃុំចំនួន៦ ស្មើនឹង ៤៧ភូមិ ១,៧១៥គ្រួសារ ១,៧២០ខ្នងផ្ទះ សាលារៀន១៦ កន្លែង វត្ត៣ សាលាឃុំ៣ មណ្ឌលសុខភាព១ ផ្លូវគ្រួសក្រហម៦២,០៦៧ម ច្រោះខូច៨៦៨ម លិចស្រូវ ១៦,៩៤៨ហិកតា ស្មើនឹង៩,១១០គ្រួសារ ដំឡូងមី ៣,១៥៥ហិកតា ស្មើនឹង២,៤៤៧គ្រួសារ ។

 

Footer ads TVK