Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសន្ទរកថាក្នុងសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅវេលាម៉ោង២៤៖០០នាទីអាធ្រាត

នៅវេលាម៉ោង២៤៖០០នាទីអាធ្រាតឈានចូលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ថ្លែងសន្ទរកថាក្នុងសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់ សំខាន់ នៃ ការផ្លាស់ប្តូរមិនអាចត្រឡប់ ក្រោយបាន ៖ ដំណោះស្រាយ បរិវត្តកម្មចំពោះ បញ្ហាប្រឈមប្រទាក់ ក្រឡាគ្នា » នៅទីក្រុងញូវយ៉ក។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើ សេចក្តីថ្លែងការណ៍ជាតិ របស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ មសអសប។
បទអន្តរាគមន៍ នេះផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រ ពហុភាគីនិយមផ្អែកលើការគោលការណ៍ ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងផ្នែកសុខភាព ជា សកលដែលកំពុងបន្ត កើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា និងកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ កាត់បន្ថយផលប៉ះពាល់នៃ ជំងឺ រាតត្បាត កូវីដ-១៩ និង ការ រក្សាបាន នូវ និរន្តរភាពនៃ កំណើន សេដ្ឋកិច្ច -សង្គម យូរអង្វែង។
ដោយ: ទទក

Footer ads TVK