Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម នាយ ឧត្តម សេនីយ៍ គន់ គីម ប្រកាស តែងតែងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយស សមាគម អតីត យុទ្ធ ជន ខេត្ត និងជួបសំណេះសំណាល រួមទាំងចែក អំណោយ ជូន អតីត យុទ្ធជន ប្រមាណ ២០០ នាក់

ឯកឧត្តម នាយ ឧត្តម សេនីយ៍ គន់ គីម ប្រកាស តែងតែងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយស សមាគម អតីត យុទ្ធ ជន ខេត្ត និងជួបសំណេះសំណាល រួមទាំងចែក អំណោយ ជូន អតីត យុទ្ធជន ប្រមាណ ២០០ នាក់

 

នៅសាលាខេត្តព្រះវិហា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសឯកឧត្តម នាយ ឧត្តម សេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញ ក្នុង ប្រកាស តែងតែងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយស សមាគម អតីត យុទ្ធ ជន ខេត្ត និងជួបសំណេះសំណាល រួមទាំងចែក អំណោយ ជូន អតីត យុទ្ធជន ប្រមាណ ២០០ នាក់ ។

បន្ទាប់អតីតប្រធានសមាគម អតីតយុទ្ធជនខេត្តឡើងអានរបាយការណ៏ការងារបូកសរុបលទ្ធិផលសម្រេចបាននិងទិដៅបន្តរួចមក នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៏និងពាំនាំនូវសេចក្តីនឹករឭក និងការ សាកសួរ សុខ ទុក្ខ ពីសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល តែង តែ យក ចិត្ត ទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះ បី ស្ថិត ក្នុង កាលៈទេសៈ ណាក៏ដោយ។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាល តាម រយៈ សមាគម អតីត យុទ្ធជន កម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បី ស្វែង យល់ ពី ស្ថានភាពជីវភាព ដោយបន្ត លើក កម្ពស់ ជីវភាព រស់ នៅ របស់ អតីត យុទ្ធជន គ្រប់ រូប ឱ្យ កាន់ តែ ល្អប្រ សើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងទៀតថាកន្លងទៅសមាគម អតីត យុទ្ធជន កម្ពុជា សាងសង់ផ្ទះជូនដល់សមាជិក សអកពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២១ សរុបបានចំនួន ៩៨ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឆ្នាំ២០១៧ចំនួន០៦ ខ្នង។ជាក់ស្តែង ដើមឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានតម្លើង ប្រាក់បៀរវត្សន៍ ជាបន្តបន្ទាប់។

នាយ ឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើក ស្ទួយ ជីវភាព របស់ អតីតយុទ្ធជន ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង រៀប ចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ខណៈ នា ពាក់ កណ្តាល ឆ្នាំ នេះ សមាគម អតីត យុទ្ធ ជន កម្ពុជា បាន ខិតខំ បញ្ចប់ គម្រោង សាង សង់ ផ្ទះ ចំនួ ន ៤០០ ខ្នង បន្ថែម ទៀតដល់អតីតយុទ្ធជនមុនបំណាច់ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា អ្វីៗដែល សមាជិក អតីត យុទ្ធជន កម្ពុជា ទទួល បាន ដូច សព្វ ថ្ងៃ នេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំ និងដឹងគុណ ចំពោះ សម្តេច តេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុ ញ ឱ្យ ថ្នាក់ ដឹកនាំ សមាគម គ្រប់ ថ្នាក់ ត្រូវ បន្ត យក ចិត្ត ទុក ដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវ បែង ចែក ភារកិច្ច គ្នា ចុះ ជួ ប សំណេះ សំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ តាម ខ្នង ផ្ទះ នីមួយៗ៕

Footer ads TVK