Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្នុងចំណោមមនុស្សចំនួន​ ៤១នាក់អាជ្ញាធរខេត្តព្រះសីហនុ សង្គ្រោះមនុស្សបាន ១៨នាក់ និងបាត់ខ្លួន ២៣ នាក់ ករណីលិចទូកដឹកជនជាតិចិន នៅតំបន់កោះតាង

ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ក្រោយពីទទួលព័ត៌មានពីប្រជានេសាទថា មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមការ N10°25′-E103°16′ នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ចំនួន ១៦នាក់ ប្រើប្រាស់មធ្យោបាយចំនួន០២គ្រឿង (១.៦០០សេះ ០១គ្រឿង និង៧០០សេះ ០១គ្រឿង) ចេញអន្តរាគមន៍ជួយសង្រ្គោះ មនុស្សបានចំនួន១៨នាក់ (ដោយមានសាររលកធំៗ និងភ្លៀងខ្លាំង) ។

 

តាមការបំភ្លឺរបស់ជនរងគ្រោះ​ ពួកគាត់មានសមាជិកចំនួន​ ៤១នាក់​(ស្រី០៣នាក់) ជាជនជាតិចិន​ បានធ្វេីដំណេីរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមរយៈកប៉ាល់​ល្បឿនលឿន ០១គ្រឿង​ នៅថ្ងៃទី១១ /០៩/២២ និងបានផ្លាស់ប្តូរទូកមួយទៀត នៅថ្ងៃទី១៧/០៩/២២ នៅសមុទ្រអន្តរជាតិ​ ជាមួយតៃកុងទូកជនជាតិខ្មែរចំនួន​ ០២នាក់ និងបន្តនៅលេីទូកនោះរហូតដល់ថ្ងៃទី២២/០៩/២២នេះ ទូកចាប់ផ្តើមលិចទឹក(ខូច​) រហូតដល់ជិតលិច​ ក៏មានទូកឈេី ០១គ្រឿង​មានមនុស្ស​ ០៦នាក់​ បានមកយកតៃកុងទូកខ្មែរ​ ០២នាក់នោះចេញទៅបាត់។

 

បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រើប្រាស់មធ្យោបាយ ចំនួន ០៤គ្រឿង​ (នាវា ០២គ្រឿង និងអូប័រ ០២គ្រឿង) កំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ចំនួន​ ២៣នាក់ (ស្រី ០៣នាក់) នៅកន្លែងដែលទូកលិច ៕

 

ប្រភព:នាយកដ្ឋាននគរបាលការពារព្រំដែនទឹក

Footer ads TVK