Fix Banner Stand
Fix Banner Stand
Footer ads TVK

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក វិន ហាច ស្វាមី លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្រី្តសំនៀងជនពិការ

នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក វិន ហាច ដែលបានទទួលមរណភាព នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១៖៣០នាទី ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺដាច់សរសៃឈាមបេះដូង។
លោក វិន ហាច ត្រូវជាស្វាមីលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្រី្តសំនៀងជនពិការ ។
សពលោក វិន ហាច ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
ស្ថិតនៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានប្រគល់ជូន លោកជំទាវ ញ៉ែម មរកត ព្រមទាំងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា មរណភាពរបស់ លោក វិន ហាច គឺជាការបាត់បង់នូវ ឧត្តមស្វាមី ឪពុក ជីតា និងញាតិមិត្តម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ដែលពេញក្នុងមួយជីវិតរបស់លោក បានខិតខំ ប្រឹងប្រែងបីបាច់ថែរក្សា អប់រំ ផ្ដល់ដំបូន្មានល្អៗដល់កូនចៅ និងក្រុមគ្រួសារ ប្រកាន់ភ្ជាប់នូវសីលធម៌ គុណធម៌ និងទង្វើល្អនៅក្នុងសង្គមជាតិ ហើយតែងតែផ្តល់កម្លាំងចិត្ត និងក្តីកក់ក្តៅដល់លោកជំទាវជាភរិយា ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធមហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យបូជាសព លោក វិន ហាច ត្រូវបានក្រុមគ្រួសារប្រារព្វធ្វើនៅថ្ងៃសៅរ៍ទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៦ ល្ងាច នៅវត្ត នាគវន័ រាជធានី ភ្នំពេញ ហើយពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ ធ្វើឡើងនៅថ្ងៃទី២៦ និង ២៧ ខែកញ្ញា ឆ្នាំ២០២២ នៅបុរីសៀងណាំ ១ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀនរាប ខេត្តសៀមរាប ៕

Footer ads TVK