Fix Banner Stand
Fix Banner Stand
Footer ads TVK

រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល(ទឹកធ្លាក់អូតាប៉ាង)គឺជារមណីយ ដ្ឋានធម្មជាតិ និងកែច្នៃ ស្ថិតនៅក្នុងឃុំអូឧកញ៉ាហេងខេត្តព្រះសីហនុដែលមានប្រជាជនរស់នៅប្រមានជាង ២៥០ គ្រួសារ ប្រជា-ពលរដ្ឋនៅទីនោះភាគ ច្រើនប្រកបរបរធ្វើស្រែចំការ។

រមណីយដ្ឋាននេះបង្កើតឡើងដោយវិស័យឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ដោយជាងចំលាក់ និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ។
រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាលមានទីតាំងស្ថិតនៅភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចំងាយប្រមាណជា ៣៤គីឡូម៉ែត្រពីក្រុងព្រះសីហនុដោយ ធ្វើដំណើរតាមបណ្តោលផ្លូវជាតិលេខ៤ ចន្លោះបង្គោលទី១៩១ និង ១៩២។ ពេលមកដល់ភូមិសាស្រ្តខាងលើហើយ ត្រូវបត់ចូលតាមផ្លូវលំប្រមាណ ៥ គីឡូ ម៉ែត្រ ទើបដល់ទីតាំង។

រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល ទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីដ្ឋាននេះកំពុងដំណើរការសាងសង់ក៏ដោយ។ រមណីយដ្ឋាន នេះបានរំលេចជាទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងធម្មជាតិដ៏ស្រស់ត្រកាល និងចម្លាក់ធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា មានរូបព្រះម៉ែ ពស់ និង ព្រះសិវ: តាមលិទ្ធិ ព្រហ្មញ្ញសាសនា សត្វអណ្ដើក រូបគោនិង ដំរីជាដើម។ រមណីយដ្ឋាននេះស្ថិតនៅដំណើរការសាងសង់។

ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ

Footer ads TVK